0

អាជ្ញាធរ​ស្រុក​ប្រាសាទ​សំបូរ កាត់​ដី​អនុសាខា​កាកបាតក្រហម លក់​អស់៣ម៉ែត្រ

អាជ្ញាធរ​ស្រុក​ប្រាសាទ​សំបូរ កាត់​ដី​អនុសាខា​កាកបាតក្រហម លក់​អស់៣ម៉ែត្រ

ខេត្តកំពង់ធំ ៖ ប្រភពព័ត៌មាន ចេញពី​ខេត្តកំពង់ធំ កំពុងធុំ​ក្លិនស្អុយ បញ្ច្រាស់ទិស​ខ្លាំងទៅៗ ដោយសារ​អាជ្ញាធរ​ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ បាន​កាត់​ដី អនុសាខា​កាកបាតក្រហម ស្រុក​ប្រាសាទ​សំបូរ ចំនួន3ម លក់​ឲ្យ​ឈ្មោះ​អាន ហេង អនុប្រធាន​ការិយាល័យ​អប់រំ​ស្រុក ក្នុង​តំលៃ1ម 3500$ ។ លោក​ខៀវ ប៉ាង អភិបាលស្រុក បាន​និយាយ​ខ្លី​ថា ដី​នេះ​គឺ​ស្រុក​បាន​ឯកភាពគ្នា​កាត់​លក់​មែន គឺ​ដើម្បី​ដោះបំណុល​គេ ថ្លៃ​រៀបចំ​កម្មវិធី​សម្ភោ​ធ នឹង​ចំណាយផ្សេងៗ ធ្វើ​របង​ថ្ម សរុប​ចំនួន4000$ ម្យ៉ាង​ដី​នេះ បើ​កុំ​តែ​គាត់​ខំ​ការពារ​ម្លេះ​ចៅហ្វាយស្រុក​មុន គេ​យក​លក់​បាត់​ហើយ ។ ម្យ៉ាងទៀត ដី​កាកបាតក្រហម បើ​ទុក​ត្រឹម17ម គឺ​វា​សមរម្យ​ហើយ ទើប​គាត់​សម្រេច​កាត់​លក់3ម ក្នុង1ម បានតែ500$ទេ ។

ដោយឡែក​លោកស្រី​ឌុ​ក ស៊ី​ដា ប្រធាន​សាខា​កាកបាតក្រហម​ខេត្ត បាន​ឲ្យ​ដឹង​នា​ល្ងាច​ថ្ងៃ​ម្សិលមិញ​ថា លោកស្រី​មិនបាន​ដឹង​រឿងនេះ​ទេ ហើយ​កន្លងមក​លោកស្រី​បានដាក់​ឲ្យ​អនុសាខា និមួយៗ ធ្វើបញ្ជី​តារាង​អចលនទ្រព្យ​ផ្ញើមក​ខេត្ត តែ​រហូតមកដល់​ថ្ងៃនេះ​មិនឃើញ​ស្រុក​ណា​ផ្ញើមក​ទេ។ ចំណែក​អនុសាខា​ប្រាសាទ​សំបូរ គឺ​ស្ដេច​ថៃ​សិរិ​ន​ដន បាន​ឧបត្ថម្ភ​ថវិកា20000$សំរាប់​កសាង​អគារ​ឲ្យ នឹង​បំពាក់​បរិក្ខា​ក្នុង​អគារ។ដោយឡែក​ការធ្វើ​របង​ខាងមុខ​គឺ​បានមកពី​សប្បុរសជន​ក្នុងស្រុក​ជួយឧបត្ថម្ភ ហើយ​សាខា​ខេត្ត​ក៍បាន​ជួយឧបត្ថម្ភ​សំរាប​ការរៀបចំ ដាក់​ដី ឆាយដី​ទីធ្លា1000$ដែ។ តែ​ត្រង់​ថា​អាជ្ញាធរ​ជំពាក់​គេ​យ៉ាង​មេច គាត់​មិនដឹង​ទេ តែ​ចាំ​គាត់​សួរនាំ​សិន។ តែបើ​ចង់​កាត់​ដី​លក់​យ៉ាងណា​នោះ​គួរតែ​ប្រាប់​គាត់​ឲ្យ​ដឹងផង។

☆ចំណែក​អ្នកទិញ​ដី​ដើម្បី​ពង្រីក​លំនៅដ្ឋាន​ឈ្មោះ​អាន ហេង ដែល​ខ្លះ​ការអប់រំ គ្មាន​សុជីវធម៌ មិនបាន​ឆ្លើយតប​ទេ​តាមរយះ​លេខ0976666262នោះទេ។ មហាជន​ដែល​បានឃើញ​ទិដ្ឋភាព នៃ​ការ​វាយកំទេច​របង​ថ្ម​កាលពី​ថ្ងៃ​ព្រហស្បតិ​ទី11,08,016 នឹង​សកម្មភាព​កំពុង​សាងសង​របង​ថ្ម​ថ្មី​យ៉ាង​ប្រញាប់ប្រញាល់ ដោយ​ឲ្យ​កម្មករ​ច្រើន​នាក់​សំរុក​ធ្វើ​កាលពី​ថ្ងៃទី12,13,08,016 ហាក់​មាន​ចេតនា​ចង់​បំបិត​ភស្តុតាង​នោះ កំពុង​រិះគន់​ទៅលើ​អាជ្ញាធ​ស្រុក នឹង​អ្នកពាក់ព័ន្ធ ថា សូម្បី​ដី​កាកបាតក្រហម ក៍​ហ៊ាន​លួច​លក់​ដោយ​គ្មាន​អៀនខ្មាស់ វា​ជ្រុល​ពេក​ហើយ។

នេះ​បើ​ជ្រាប់​ដល់​សម្ដេច​គិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ប្រធាន​កាកបាតក្រហមកម្ពុជា​មិនដឹង​ថ្នាក់ដឹកនាំ​ខេត្ត កាកបាតក្រហម​ខេត្ត ស្រុក ទទួលខុសត្រូវ​យ៉ាង​មេច!មិន​ខុស​អី​ពាក្យចាស់​ពោលថា ដំរី​ស្លាប់​យក​ច​ង្អ​ទៅ​បាំង​នោះទេ ។ ម្យ៉ាង​អ្នកទិញ​ថា 1ម 3500$ អ្នកលក់​ថា 1ម 500$ ហើយ​សង​គេ​មិន​គ្រប់4000$ ចឹ​ង​មានតែ​ត្រៀម​កាត់​លក់​ឬ​យ៉ាងណា?? ករណី​ក្ដៅ​នេះ​មហាជន​សុំ​ការអន្តរាគមន៍​បន្ទាន់ នឹង​ចាំបាច់ ព្រមទាំង​ការបកស្រាយ​ពី​ឯកឧត្តម​អភិបាល​នៃ​គណ​អភិបាល​ខេត្តកំពង់ធំ ។ ព្រោះ​គ្រិះ​សំណង់​នេះ អាច​សង​រួចរាល់​នៅ​ថ្ងៃទី14ឬ15នេះ ៕ ប្រភព Whatsapp news

74c01e4e-0a45-4d74-a846-1fce2989cb63

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!