0

គ្រោះថ្នាក់​ចរាចរ​ណ៌​ដ៏​រន្ធត់ ឆក់​ជីវិត​មនុស្ស៣នាក់ ខ​ណះ​មនុស្ស​ជាច្រើន​នាក់​ទៀត រងរបួស​ធ្ងន់​ស្រាល នៅ​ស្រុក​សំឡូត

ខេត្តបាត់ដំបង ៖ គ្រោះថ្នាក់​ចរាចរ​ណ៌​ដ៏​រន្ធត់​មួយ បាន​ឆក់យក​ជីវិត​មនុស្ស៣នាក់ ខ​ណះ​មនុស្ស​ជាច្រើន​នាក់​ទៀត រងរបួស​ធ្ងន់​ស្រាល កាលពី​វេលា​ម៉ោង ៦.00នាទី​ល្ងាច ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅ​ចំណុច​ក្រុម ៣ ភូមិ​កញ្ចាំង ឃំ​ុ​ស៊ុ​ង ស្រុក​សំឡូត ខេត្ត បាត់ដំបង ដោយសារ​ការប្រើប្រាស់​ល្បឿន​លឿន ត្រង់​ផ្លូវ​ចិន ចាក់ដី​ខ្ពស់​ទាប បណ្តាលអោយ​រថយន្ត ជ្រុល​មក​បុក ម៉ូតូ​ម៉ាក​Dream ពណ៌​ខ្មៅ គ្មាន​ផ្លាកលេខ ក្នុងទិសដៅ​បញ្ច្រាស់​គ្នា ។
ជនរងគ្រោះ ដែល​ស្លាប់បាត់​បង់ជីវិត ក្នុង​ហេតុការណ៍​ខាងលើ ទី១ ឈ្មោះ ហី​ុ​ង សុ​ទីន ភេទ​ស្រី អាយុ ២៣ឆ្នាំ  , ទី២ឈ្មោះ រស់ សុ​ឃា ភេទ​ស្រី អាយុ ២៤ឆ្នាំ , ទី៣ ឈ្មោះ អេ​ន សុរ៉ា ភេទ​ស្រី អាយុ ៣ឆ្នាំ អ្នក​ទាំង​បីនាក់ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ជាមួយគ្នា ។ ភាគី​បង្ករ ឈ្មោះ ស្នា មិន​ស្គាល់​ត្រកូល ភេទ​ប្រុស អាយុ ២៧ឆ្នាំ ជា​អ្នកបើកបរ រស់នៅ​ស្រុក​មោង​ឬ​ស្សី រីឯ​ជ​អ្នករួមដំណើរ រងរបួស​ធ្ងន់​ស្រាល ចំនួន៦នាក់​ទៀត ត្រូវបាន​គេ​បញ្ចូនទៅ​មន្ទី​ពេទ្យ ដើម្បី​សង្គ្រោះបន្ទាន់ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ បាន​ចុះទៅ​ធ្វើ​កំណត់ហេតុ និង​ប្រមូល​វត្ថុតាង​យកទៅ​រក្សាទុក​នៅ អធិការដ្ឋាន​នគរបាល ស្រុក​សំឡូត ដើម្បី​រងចាំ​ធ្វើការ​ដោះស្រាយ នាពេល​ក្រោយ ៕

66f37e0d-9660-461c-b83b-90affef8972f 1d6b1949-2801-4922-8acd-8995f24756a0 3e9970da-2f56-4276-8217-a8283f05c279 6cb23834-b3b8-46fa-a18b-dac6a22068c7 32c30017-cabf-445c-97de-2fb0a9f89574 50983156-e241-4ade-a837-9346f5b8265f

Filed in: គ្រោះថ្នាក់ចរាចរណ៍

Recent Posts

Bookmark and Promote!