0

សមត្ថកិច្ច​ជួយ​រក​កាបូប​ខោអាវ​អោយ​នារី​ម្នាក់​ត្រូវ​ចោរលួច​ពេល​ត្រឡប់មក​ពី​ប្រទេស​ថៃ​វិញ

សមត្ថកិច្ច​ជួយ​រក​កាបូប​ខោអាវ​អោយ​នារី​ម្នាក់​ត្រូវ​ចោរលួច​ពេល​ត្រឡប់មក​ពី​ប្រទេស​ថៃ​វិញ

​ខេត្ត​បន្ទាយមានជ័យ​៖ សមត្ថកិច្ច​អាវុធហត្ថ​ជួយ​រក​កាបូប​ខោអាវ​អោយ​នារី​ម្នាក់ ត្រូវ​ចោរលួច​អស់​ពេល​២​ថ្ងៃ​កន្លងមក ពេល​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ កាលពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​រោង​ក្លឿរ​ប្រទេស​ថៃ​។​

​ឈ្មោះ ចាន់ ធី អាយុ​៣៥​ឆ្នាំ មាន​ស្រុកកំណើត ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​បាន​អះអាងថា រូបគាត់​ជា​អ្នករត់​តុ បាយ​កាហ្វេរ អស់​រយះពេល​២​ឆ្នាំ​មកហើយ​នៅ​ប្រទេស​ថៃ​កាល ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០១៤​ពេល​នាង​ធ្វើ​ដំណើរ​ឆ្លង​ដែន​ចេញពី​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជា មាន​ជន​មិន​ស្គាល់​មុខ​លួច​យក​កាបូប​ខោអាវ​សរុប​ជា​ថវិការ​ចំនួន​៨០០០​បាត ស្នើរ​និង​២៥០​ដុ​លា្ល នៅ​ចំណុច​ផ្សារ​រោង​ក្លឿរ​ប្រទេស​ថៃ​។​

​គាត់​បាន​បន្តថា ក្រោយពី​បាន​ត្រឡប់​មក​ដល់​ពេល​ចំណុច​ផ្សារ​រោង​ក្លឿរ​ប្រទេស​ថៃ ស្រាប់តែ​មាន​បុរស​២​នាក់​បាន​មក​និយាយ​ថា​បើ​ចង់​ទៅ​ខ្មែរ​មក​តាម​ខ្ញុំ ធានា​សុវត្ថិភាព ត្រូវ​បង់​តម្លៃ​២០០​បាត​ប្រាក់​ថៃ និង​ថ្លៃ​កាន់​យួរ​កាបូប​១០០​បាត ដោយ​ខ្លួន​មិន​មាន​ឯកសារ​គ្រប់គ្រាន់​សម្រាប់​ចេញ​មក​ប្រទេស​កម្ពុជា​វិញ​ក៏​បាន​សម្រេចិត្ត​យល់ព្រម​មក​ជាមួយបុ​រ​សទាំង​២​នាក់​នោះ ។ លុះ​មកដល់​ចំណុច​កន្លែង​ច្រក​មាត់ទ្វា​ឆ្លងដែន​ចេញ​ហើយ ជនសង្ស័យ​ទាំងនោះ​អោយ​គាត់​រង់ចាំ​បន្តិច​សិន ហើយ​គេ​និយាយថា នៅ​ឈរ​កន្លែង​ហ្នឹង​ហើយ​ចាំ​គេ​មក​ប្រាប់​ចាំ​ដើរមក តែ​ការ​រងចាំ​គាត់​អស់​រយៈពេល​ជាច្រើន​ម៉ោង មក​មិន​ឃើញ នាង​ក៏​បាន​សុំ​អ្នក​អូសរ​ទេះ​ជួយ​រុញ និង​បាន​ចេញ​មក​ដល់​ទឹកដី​ខ្មែរ​តែម្តង ។ ហើយ​នាង​ដើររក​បុរស​ទាំង​២​នាក់​នៅ​តាម​ផ្លូវ ដោយ​នាង​មិន​ហាន​ប្តឹង​សមត្ថកិច្ច​ខ្មែរ ដោយ​ខ្លាច​គេ​យក​ប្រាក់​ទៀត​។​

​ក្រោយពី​ការដើរ​រក​នាង​បាន​ជួប​និង​អ្នកសារព័ត៌មាន​ក៏​បាន​ជួយ និង​បាន​ឲ្យ​ដាក់​ពាក្យបណ្តឹង​នៅ​សមត្ថកិច្ច​អាវុធហត្ថ នៅត្រង់​ចំណុច​ក្រោម​ប្រសាទ​កំពូល​បី និង​បាន​ជួយ​អន្តរាគមន៍​ភ្លាម មិន​បាន​ប៉ុន្មាន​ម៉ោង​ផង សមត្ថកិច្ច បាន​រក និង​កំណត់​មុខសញ្ញា​បាន​សម្រេច ។ ចំណែក​ជនសង្ស័យ​បាន​រត់គេច​ប្រាស់​អាយុ និង​ទំលាក់​កាបូប​ខោអាវ​ចោល សមត្ថកិច្ច​បាន​ប្រគល់​ជូន​ជនរងគ្រោះ​វិញ ហើយ​សម្ភារៈ​នៅ​ក្នុង​កាបូប​នោះ​នៅ​ដដែល ទោះបីជា​យ៉ាងណា​សមត្ថកិច្ច​នៅតែ​តាម​ប្រមាញ់​យក​ជនសង្ស័យ​២​នាក់​នោះ​មក​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ ៕

2014_08_16d

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment