0

ទំនាស់​ព្រំដី​ដ៏​រាំ​រៃ​មួយកន្លែង​នៅ​ស្រុក​ស្ទោង ត្រូវ​មន្ដ្រី​ជំនាញ​កសាង​សំនុំរឿង​បញ្ចូនទៅ​តុលាការ

ទំនាស់​ព្រំដី​ដ៏​រាំ​រៃ​មួយកន្លែង​នៅ​ស្រុក​ស្ទោង ត្រូវ​មន្ដ្រី​ជំនាញ​កសាង​សំនុំរឿង​បញ្ចូនទៅ​តុលាការ

ខេត្តកំពង់ធំ ៖ ទំនាស់​ព្រំដី​មួយកន្លែង​ដ៏​រំ​រៃ​ត្រូវបាន​ប្រជាពលរដ្ឋ និង​អាជ្ញា​ធ័​រ​រឹះ​គន់​ទៅលើ​រូប លោក ឡូ វណ្ណា​រ៉ា ដែល​បានធ្វើ​របង​ថ្ម រំលោភ​យក​រដ្ន​ដែល​ពី​ដើម​ជា​ផ្លូវ​រទេះ​និង​រំលោភ​យក​ដី​ព្រំ​អ្នកជិតខាង  ដែលមាន​ទីតាំង ស្ថិតនៅ​ក្នុងភូមិ លាប​ទង ឃុំ​កំពង់​ចិន ស្រុក​ស្ទោង ខេត្តកំពង់ធំ។

តាម​ប្រភព​ព​ត័​មាន ពី​ប្រជា​ពល​រដ្ន​បានអោយដឹងថា ឈ្មោះ​ឡូ វណ្ណា​រ៉ា ជា​ភាគី​រំលោភ​យក​ដី​ផ្លូវ​រទេះ​ជា​ដី​រដ្ន​និងរ​លោភ​យក​ដី​ព្រំ​អ្នកជិតខាង១ចំនួន ទោះបីជា​មានការ​ហាមឃាត់​ពី​អាជ្ញា​ធ័​រ​មូលដ្ឋាន ភូមិ​ឃុំ​ស្រុក​ជាច្រើន​ដង​ក៏ដោយ​ក៏ ឈ្មោះ​ឡូ វណ្ណា​រ៉ា នេះ​នៅតែ​បន្ដ​ការសាងសង​ដ៏​ដែល ជាក់ស្ដែង​ការសាងសង សំណង់​ថ្ម​និង​របង​ថ្ម  ទោះបីរ​គ្មាន​ច្បាប់​អនុញាតិ​ក៏ដោយ ភាគី​ខាងលើនេះ​នៅតែ​លួច​សាងសង រហូតដល់​សព្វថ្ងៃ។

បើតាម​ប្រភព​ព​ត័​មាន​ពី​ភាគី​រងគ្រោះ ឈ្មោះ អ៊ឹង អេង​លី ភេទ​ស្រី អាយុ៦៥ឆ្នាំ បានអោយដឹងថា​ក្រុមគ្រួសារ​គាត់​បានមក​រស់នៅ​តាំង​ពីនេះ​ជាង់៥៣ឆ្នាំ​មកហើយ តែ​កាលពី​ខែ​កុ​ម្ភះ ឆ្នាំ២១៦នេះ​ត្រូវបាន​ភាគី លោក ឡូ វណ្ណា​រ៉ា លួច​ចាកគ្រឹះ​របង​ថ្ម​នៅពេល​យប់ ទោះបី​ភាគី​រងគ្រោះ បាន​ហៅ​អាជ្ញា​ធ័​រ​ភូមិ​ឃុំ ស្រុក ចុះមក​ហាម​ឃាត​ជា​ច្រើនដង​ក៏ដោយ ក៏​ភាគី​រំលោភ​នៅតែ ធ្វើ​សកម្មភាព​ទាំង​បំពាន​ដដែល។

ជាមួយនិង​ការ​ចោត​ប្រកាន់​នេះដែរ លោក ឡូ វណ្ណា​រ៉ា បាន​ឆ្លើយថា​ដី​នេះ​គាត់​បាន​កាន់កាប់​ជា​យូរណាស់​មកហើយ ៗការចាក់​គ្រឹះ​របង​ថ្ម​នេះ​គឺ​ចាក់​យកតែ​ត្រឹម​ព្រំដី​របស់គាត់​តែប៉ុណ្ណោះ​ហើយ​ត្រូវ​ភាគី​ម្ខាង​ទៀត​ចោតថា ធ្វើ​របងរ​លោភ​ជ​ញ្ចាំ​ង​ផ្ទះ​បើក​បង្អួច​មិន​រួច។

បើ​យោងតាម​សំដី​សមត្ថកិច្ច​ជំនាញ​ភូមិបាល​បាន​បញ្ចា​ក់ថា ដី​ទំនាស់​ដី​ដ៏​រាំ​រ៉ៃ​មួយកន្លែង​នេះ​ត្រូវបាន​អាជ្ញា​ធ័​រ​ភូមិ​ឃុំ​ស្រុក​ចុះ​ហាម​ឃាត មិនអោយ​សាសង​របង​ថ្ម​លើ​ចំនុច​ដី​ទំនាស់​នេះ​ជា​ច្រើនដង​មកហើយ តែ ភាគី​រំលោភបំពាន់​ន​ឈ្មោះ ឡូ វណ្ណា​រ៉ា នៅតែ​បន្ដ​សាងសង​ដដែល ដោយ​សំអាង បងប្រុស ឈ្មោះ ទឹ​ត ហ៊ុ​ង យឺ រស់នៅ​ទីក្រុង​ភ្នំពេញ​និង យកឈ្មោះ​អភិបាលរង​ខេត្តកំពង់ធំ​ម្នាក់ យកមក​គំរាម​ភាគី​រងគ្រោះ។

ជាក់ស្ដែង​កាលពី​ថ្ងៃទី៩ ខែ សីហា​ឆ្នាំ២០១៦ ម្សឺ​ល​ម៉ិ​ញ​កំលាំងចម្រុះ​ស្រុក​ស្ទោង​សហការ​ជាមួយ​អនុប្រធាន​មន្ទីរ សុរិយោដី ខេត្ត គឺ​លោក កា តំ សូ​ណារិន ចុះមក​ពិនិត្យ​និង​ហាម​ឃាត ភាគី​រំលោភ​មិនអោយ​សាងសង​បន្ដ​តែ​ពួកគេ​នៅតែ​មិន​ស្ដាប់ ម្យ៉ាងវិញទៀត​ពួកគេ​បាន​សង​ផ្ទះថ្ម​ដោយ​គ្មាន​ច្បាប់​អនុញាតិ​ព្រោះថា ដី​នេះ​គាត់​បាន​រំលោភ​យក​ដី​ផ្លូវ​រទេះ​ជា​ដី​សម្បត្តិ​រដ្ន និងរ​លោភ​ព្រំដី​អ្នកជិតខាង​ទើប​ខាង​មន្ដ្រី​ជំនាញ​មិន​ចេញ​ប្លង​កម្មសិទ្ធិ។

ប្រភព​ដដែល​បាន​បន្ដថា ពាក់ព័ន្ធ​និង​ការរំលោភ​ដី​ព្រំ​និង​ដី​ផ្លូវ​រទេះ​នេះ​កំលាំង​ជំនាញ​និង​អាជ្ញា​ធ័​រ​ស្រុក កំពុង​កសាង​សំនុំរឿង​បញ្ចូនទៅ​អាជ្ញា​ធ័​រ​ខេត្ត​និង​តុលាការ​ដើម្បី​ចាត់​វិធាន​តាម​និតិ​វិធី​ច្បាប់៕

aa0836bf-c149-4a97-aeaa-0b62293a44ab

7bb9dc0a-b242-4071-82ed-89503bf2e2ab

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!