ខេត្តកណ្តាល ៖ យ៉ាងហោចណាស់ មានជនរងគ្រោះម្នាក់ បានស្លាប់និង៣នាក់ទៀត រងរបួសធ្ងន់ស្រាល ដោយសារមានរថយន្ត០១គ្រឿង បានបុកនិងការរ៉ាស់សាំង។ ហេតុការណ៍នេះ បានកើតឡើងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១៨.២០នាទី នៅចំណុចភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល នៅលើកំណាត់ផ្លូវជាតិលេខ៨ ចន្លោះkmលេខ២៦.២៧ ត្រង់រង្វង់មូលព្រែកតាមាក់ ។
លោកវរៈសេនីយ៍ទោម៉ែន.សុខឃឿនអធិការស្រុកខ្សាច់កណ្តាលបានអោយដឹងថាជនរងគ្រោះអ្នករួមដំណើរមានចំនួន៤នាក់និងម្ចាស់ស្ថានីយ៍ប្រេងមានឈ្មោះផេង.សៀងរស់នៅភូមិឃុំកើតហេតុ។ជនរងគ្រោះរួមមាន៖
-ទី១មានឈ្មោះធី.រស្មីភេទប្រុសអាយុ២៤ឆ្នាំ(របួសធ្ងន់)។ -ទី២មានឈ្មោះសុខ.បេងភេទប្រុសអាយុ២៤ឆ្នាំ(ស្លាប់)។ -ទី៣មានឈ្មោះស៊ុន.លីភេទប្រុសអាយុ២៦ឆ្នាំ(របួសស្រាល)។ -ទី៤មានឈ្មោះកើត.វាសនា ភេទប្រុសអាយុ២៣ឆ្នាំ(របួសស្រាល)អ្នកទាំង៤នាក់ខាងលើនេះនិងរស់នៅភូមិរាជានុកូល.ឃុំរាជានុកូលក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។
លោកម៉ែន.សុខឃឿនបានបន្តថារថយន្តនិងសម្ភារៈមួយចំនួននៅក្នុងស្ថានីប្រេងសាំងមួយចំនួន។លោកអធិការស្រុកបានបន្តថាក្រោយពីកើតហេតុសមត្ថកិច្ចចុះទៅធ្វើការវាស់វែងនិងបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យនិងសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីដោយឡែករថយន្តអូសយកទៅរក្សាទុកនៅអធិការស្រុកដើម្បីបន្តនិតិវិធី។