ខេត្តកំពង់ធំ : នៅម៉ោង៩ព្រឹកថ្ងៃទី៩ខែសីហាឆ្នាំ២០១៦នេះគ្រូបង្កោលនៃការិយាល័យបង្កាពន្លត់អគ្គីភ័យនៃស្នងការដ្ឋានខេត្តកំពង់ធំ ដឹកនាំដោយលោកវរៈសេនីយ៏ឯក ហៀង ហ៊ល ស្នងការរងខេត្តបានចុះហ្វឹកហ្វឺន បំប៉នដល់កងកម្លាំងសមត្ថកិច្ចស្រុកបារាយណ៏ ក្នុងនោះមាននគរបាលស្រុក និងអាវុធហត្ថស្រុកបារាយណ៏សរុបជាង៣០នាក់ ស្តីពីការពង្រីកសមត្ថភាពកងកម្លាំងត្រៀមជួយអន្តរាគមន៏ តាមអនុសាសន៏របស់ឯកឧត្តម នាយឧត្តមសេនីយ៏អគ្គស្នងការនគរបាលជាតិ មាន០៤ចំនុចសំខាន់ៗ គឺលឿនរហ័ស ប្រសិទ្ធភាព យុត្តិធម៍ តម្លាភាព។
លោក សនតាល់ អធិការរង នគរបាលស្រុកបារាយណ៏បានបញ្ជាក់ថា!បន្ទាប់ពីបានទទួលរថយន្តពន្លត់អគ្គីភ័យ នៅតាមបណ្តាលស្រុកនីមួយៗ កន្លងមកឃើញថាសមត្ថកិច្ចនៅខ្វះបទពិសោធន៏ក្នុងការ ចុះជួយដល់ប្រជាពលរដ្ឋនៅពេលដែលមានគ្រោះអគ្គីភ័យកើតឡើងម្តងៗទើបនៅថ្ងៃនេះ កម្លាំងជំនាញនៃការិយាល័យបង្កា ពន្លត់អគ្គីភ័យខេត្តកំពង់ធំ បានចុះផ្តល់ការហ្វឹកហាត់ ពីរបៀប ចួលទៅជួយសង្គ្រោះនៅកន្លែងកើតហេតុ ថាបើទីចង្អៀតត្រូវប្រើ ទុយោរបៀបណា ហើយនៅកន្លែងស្រលះត្រូវប្រើទុយោ របៀបណាឬក៏ប្រើទាំង២ លើក្រោមធ្វើយ៉ាងណា អាចទប់ស្កាត់សភាពការណ៏បាន ជៀសវាងប្រើកម្លាំងចំណាយពេលយឺតយ៉ាវ បាញ់ទឹកមិនចំគោលដៅ !ធ្វើឲ្យមហាជនគេយល់ច្រឡំ ថាសមត្ថកិច្ចខ្វះបទពិសោធន៏ និយមបក្សពួក អូសបន្លាយពេលវេលា ហើយធ្វើអីឲ្យមានប្រសិទ្ធភាពក្នុងការអនុវត្តជាក់ស្តែង។