0

ឈើប្រណិត​ចំនួន២៦៥ម៉ែត្រគូប​និង៣៣៤ម៉ែត្រ​ ដែល​គណៈកម្មការ​ថ្នាក់ជាតិ​ បង្ក្រាបបាន​ក្នុង​ខេត្តស្ទឹងត្រែង កំពុង​បើក​ការដេញថ្លៃ​ជា​លើក​ទី​ពីរ

ខេត្ត​ស្ទឹង​ត្រែ​ង‌ៈ ឈើប្រណិត​ចំនួន២៦៥ម៉ែត្រគូប​និង៣៣៤ម៉ែត្រ​ដែលមាន​គំនរ​ឈើ​ទាំងអស់៨ទីតាំង​ស្ថិត​ន‌ៅ​ក្នុង​ខេត្តស្ទឹងត្រែង ឥឡូវ​ន‌េះ​ត្រូវបាន​គណៈកម្មការ​ថ្នាក់ជាតិ​និង​ថ្នាក់​ខេត្ត បាន​បើក​ពិធី​ធ្វើការ​ដេញថ្លៃ​ឈើប្រណិត​ជា​លើក​ទី២ នៅក្នុង​សាលាខេត្ត​ស្ទឹងត្រែង មានការ​ចូលរួម​ដោយ លោក​ជា ថា​វរិ​ទ្ធ​អភិបាលរង​ខេត្ត​ស្ទឹង​ត្រែ​ង‌ និង​លោក សួង ម៉េង​គា ប្រធាន​អនុ​កម្ម​ការដេញថ្លៃ​លក់​ឈើ​និង​កូនឈើ​និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិ​រញ្ញា​វត្ថុ រួម​នឹងមាន​ការចូលរួម​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន​ទាំងអស់​នៅក្នុង​ខេត្ត ដោយ​ឃើញថា​បានទទួល​លទ្ធិ​ផល​ដំណើរការ​នៃ​ការដាក់​ឪ្យ​ដេញថ្លៃ​លើក​ទី២នេះ​ប្រកបដោយ​ភាពរលូន​និង​បានបញ្ចប់​ការដាក់​ឪ្យ​ដេញថ្លៃ​ឈើប្រណិត​ជា​លើក​ទី២នេះ កាលពី​ព្រឹក​ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ ។

នៅ​ជុំវិញ​ក្នុង​រឿង​នៃ​ការដាក់​ឪ្យ​ដេញថ្លៃ​ឈើប្រណិត​ខាងលើ​នោះដែរ​លោក សួង ម៉េង​គា ប្រធាន​អនុ​កម្ម​ការដេញថ្លៃ​លក់​ឈើ​និង​កូនឈើ​និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ប្រាប​នៅមុខ​អ្នក​សារ​ព័​ត៍​មាន​យើង​ឪ្យ​ដឹងថា មិនចាំបាច់​ពិបាក​សម្ភាសន៍​លោក​ធ្វើ​អ្វី​នោះទេ ព្រ‌ោះ​អី​ឃើញ​ការជាក់ស្តែង​ទៅហើយ អាជីវករ​ដែល​បានមក​ធ្វើការ​ដាក់ពាក្យ​ដេញថ្លៃ​ឈើ​ទាំងអស់​មាន​ចំនួន៤នាក់​ដែល​ថ្លៃ​យក​ឈើប្រណិត​មាន​ចំនួន២៦៥ម៉ែត្រគូប​និង៣៣៤ម៉ែត្រ​ដែល​ខាង​សមត្ដ​កិច្ច​ចម្រុះ​ថ្នាក់ជាតិ​សហ​ការណ៍​ជាមួយ​មន្ត្រី​សមត្ថកិច្ច​ថា្នក់​ខេត្ត​ចុះ​បង្ក្រាបបាន​ឈើប្រណិត​ចំ​នួ​ន‌៨ទីតាំង​ក្នុង​ខេត្តស្ទឹងត្រែង ឥឡូវនេះ​បានដាក់​ឪ្យ​ដេញ​ថ្ល‌ៃ។

លោក​បាន​ឪ្យ​ដឹងថា ការដាក់​ដេញថ្លៃ​ឈើប្រណិត​ខាងលើ​នោះ​ឥឡូវនេះ​បាន​ទៅលើ​អាជីវករ​ឈ្មោះ គា ភា​ច​ដែល​រស់នៅ​ខេត្តកំពង់ចាម ។ ហើយ​ចំណែក​អាជីវករ​ពីរ​នាក់​ទៀត​ឈ្មោះ​តុង ប៊ុន​ដ៊ី និង​ឈ្មោះ​សុខ បួន អ្នក​ទាំងពីរ​នាក់​នេះ​រស់នៅក្នុង​ក្រុង​ស្ទឹងត្រែង ដោយបាន​ដេញថ្លៃ​ង​ចាញ់​គេ ហើយ​បានលើកឡើង​ក្នុង​អង្គប្រជុំ​ថា បើ​មាន​ភាគី​ខាង​ណា​មិន​សុខចិត្ត​នោះ​សុំ​ឪ្យ​ឡើង​តវ៉ា​ឪ្យ​ហើយ​ព​ឋិ​ព្រោះថា លុយ​ដែល​អាជីវករ​ដេញថ្លៃ​ឈើ​មាន​ចំនួន៥០៧លាន៦៨៤ពាន់៩៩៩រៀល​ដែល​បាន​ពី​ការដេញថ្លៃ​ខាងលើ​នោះ​គឺ​យកទៅ​ប្រគល់​ឪ្យ​ខាង​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​ដើម្បី​ទុក​ក្នុង​ការកសាង​សាលារៀន​ថ្មី​និង​ជួសជុល​សាលារៀន​ចាស់​ដែល​ទ្រុឌទ្រោម​ព្រមទាំង​មួយចំនួនទៀត​ជួយ​ទៅដល់​កុមារកំព្រា ចាស់ជរា​គ្មាន​ទីពឹងពាក់​ផងដែរ ។

លោក តុង ប៊ុន​ស៊ី ដែលជា​អាជីវករ​ដេញថ្លៃ​ឈើ​មួយរូប​ដែល​បាន​ប្រាប់​នៅក្នុង​សាលាខេត្ត​ស្ទឹងត្រែង​ថ‌ា ក្នុងការ​ដាក់​ឪ្យ​ដេញថ្លៃ​ឈើប្រណិត​ខាងលើ​នោះ ជា​លើក​ទី២ហើយ​គាត់​បាន​ខិតខំ​ប្រឹងប្រែង​ដេញថ្លៃ​ដែរ​ក៏ប៉ុន្តែ​បាន​ចាញ់​ដៃ​ខាង​ដៃគូ ជិត​បី​លាន​រៀល​ឯ​ណ្ណោះ ។ លោក​បាន​បញ្ជាក់ថា ការដេញថ្លៃ​ចាញ់​នេះ​លោក​មិនមាន​ចិត្ត​អាក់អន់​ស្រពោន​ចិត្ត​អ្វី​ទេពី​ព្រោះ នៅក្នុង​អង្គប្រជុំ​សាលាខេត្ត​នេះ​មានការ​ចូលរួម​ទាំង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន​ដែល​បាន​ចូលរួម​ផងដែរ ទោះបីបើ​ចាញ់​គេ​ទុកជា​បទពិសោធន៍​សម្រាប់​ទៅ​ថ្ងៃក្រោយ ហើយ​ក្នុងការ​ដេញថ្លៃ​ឈើ​ខាងលើនេះ​ពិត​ជាមាន​តម្លាភាព​ពិតប្រាកដ​មែន ។

យោងតាម​សម្តី​របស់លោក គា ភា​ច រស់​ន‌ៅ​ខេត្តកំពុងចាម ដែលជា​អាជីវករ​បានធ្វើ​ការដេញ​ថ្លៃ​ឈើ​ឈ្នះ​បាន​ប្រាប់ថា លោក​បានដាក់​ដេញថ្លៃ​ឈើប្រណិត​នេះ​ជា​លើក​ទី២ ហើយ​លោក​បានសម្រេច​បង្ខំចិត្ត​ដេញថ្លៃ​ដាក់​លុយ​ចំនួន៥០៧លាន៦៨៤ពាន់៩៩៩រៀល ដោយ​លើស​អ្នកផ្សេង​ទៅដល់១០០លាន​រៀល ទើបបាន​គាត់​ឈ្នះ​គេ ។  លោក​បានធ្វើ​ការបញ្ជាក់​ថា ឈើ​ដែល​បាន​ដេញថ្លៃ​លើក​ទី២នេះ ច្បាប់​កំណត់​ឪ្យ​រយៈពេល​មួយខែ ក្នុងការ​ដឹកជញ្ជូន​ឈើ​ចំនួន៨ទីតាំង ចេញពី​ខេត្តស្ទឹងត្រែង  ដើ​ម្ប‌ី​យកទៅ​កែឆ្នៃ​ធ្វើជា​គ្រឿង​សង្ហា​រឹមផ្សេងៗនៅ​ខេត្តកំពង់ចាម ហើយ​ក្នុងការ​ដឹកជញ្ជូន​ឈើ​ខាងលើ​នោះ បើសិនជា​ការដឹកជញ្ជូន​មាន​កាត​លំបាក​ដូចជា​ជាប់ផុង​នោះ​ខាង​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ក៏​អាច​ពន្យា​ពេល​ឪ្យ​លោក​ផងដែរ ។

ebd2ecc9-8e6f-4ca3-9b71-65aaa3b22e95 68704d5d-843a-42d6-94b4-d8133ee68e65 c6b0d557-cd14-436f-91a7-c0ccce21b0fa

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!