ខេត្តកំពង់ឆ្នាំង៖កូនត្រីល្អិតៗគ្រប់ប្រភេទភាកច្រើនគឺកូនត្រី(ប្រា)៨០%កំពង់ធ្វើចរាចរណ៍នៅលើទីផ្សារដែលមានឈ្មួញឈចាំទិញកូនត្រីនៅផ្សាមាត់ទឹកនិងទិញតាមទូកកាណូតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ចេត្តកំពង់ឆ្នាំង រាប់តោនមួយថ្ងៃៗយកលក់ចែកចាយបន្តធ្វើជាចំណីត្រីឆ្ដោរចិញ្ចឹមតាមបែរក្នុងឃុំឆ្នុកទ្រូ ដឹកតាមម៉ូតូធ្វើចំណីទាចិញ្ចឹមក្នុងស្រុកបរិបូរណ៍និងដឹកតាមកាណូតយកទៅចែកចាយធ្វើជាចំណីត្រីឆ្ដោរចិញ្ចឹមតាមបែរនិងតាមស្រះនៅស្រុកក្រគរខេត្តពោធិ៍សាត់បានដោយសេរីនិងយ៉ាងអាណាធិបតេយ្យគ្មានការទប់ស្កាត់ពីមន្ត្រីជុំនាញរដ្ឋបាលជលផលនៅទីនោះឡើយ។
យោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋឃុំឆ្នុកទ្រូបានប្រាប់អ្នកយកព័តិ៍មានឲ្យដឹងថា៖កូនត្រីល្អិតៗបានមកពីការនេសាទ បទល្មើស(ស្បៃមុង)បទល្មើស (លបណរ៉ាវ) ក្រលាញឹកជនល្មើសធ្វើការនេសាទ គ្រប់ទីកន្លែងក្នុងខេត្តមួយចំនួនដូចជាខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ បទល្មើសស្បៃមុងកើតច្រើនជាងគេគឺខេត្តពោធិ៍សាត់និងខេត្តកំពង់ធំ។
ប្រភពដដែលបន្តថា៖រយះពេលជាងមួយខែមកហើយដែលពួកគាត់សង្កេតឃើញមានឈ្មួញប្រមូលទិញកូនត្រីល្អិតៗ ភាកច្រើនកូនត្រី(ប្រា)ដែលជនល្មើសនេសាទនៅឃុំផាត់សណ្តាយស្រុកកំពង់ស្វាយខេត្តកំពង់ធំ និងនេសាទនៅភូមិកំពង់ថ្កោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដឹកយក មកលក់ នៅមាត់ទឹកក្នុងឃុំឆ្នុកទ្រូស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំងនិងយកទៅលក់បន្តធ្វើជាចំណីត្រីឆ្ដោរចិញ្ចឹមក្នុងមួយថ្ងៃៗមិនក្រោមពី២ទៅ៣តោនពួកគាត់មិនដែលឃើញមន្ត្រីជំនាញឡើយ។
គួររំលឹកផងដែរ ឈ្មួញប្រមូលទិញកូនត្រីល្អិតៗច្រើនជាងគេយកទៅលក់បន្តត្រូវបានគេស្គាល់ថៅកែរពីរនាក់ ទី១ឈ្មោះផាន់ភេទស្រីមានទីលំនៅ ភូមិស្វាយគយ ឃុំពន្លៃ ទី២ឈ្មោះឡេ និងប្ដីឈ្មោះហ៊ាង ជនជាតិវៀតណាមមានទីលំនៅភូមិឆ្នុកទ្រូឃុំឆ្នុកទ្រូស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង។
ពាក់ពន្ធ័ករណីខាងលើនេះលោកសោម ភារុននាយខណ្ឌ័រដ្ឋបាលជលផលបានប្រាប់តាមទូរសព្ទ័នៅថ្ងៃទី៧ខែសីហាឆ្នាំ២០១៦នេះថា៖លោកមិនដែលបានទទួលព័តិ៍មានថានៅមាត់ទឹកឃុំឆ្នុកទ្រូមានការជួញដូរកូនត្រីល្អិតៗច្រើនយ៉ាងដូច្ឆេះទេ លោកហ្នឹងបញ្ជាឲ្យកម្លាំងសង្កាត់ជលផលស្រុកបរិបូរណ៍ចុះទៅណែនាំមួយជំហ៊ានសិន បើមិនគោរពតាមការណែនាំលោកហ្នឹងធ្វើការបង្ក្រាបតាមផ្លូវច្បាប់។