ខេត្តកណ្តាល ៖ លោកវរៈសេនីយ៍ត្រី ឈឿន.ប៊ុនឆន ជាអធិការស្រុកកោះធំ ខេត្តកណ្តាោល បានអោយដឹងថា តាមបញ្ជារពីឯកឧត្តមឧត្តមសេនីយ៍ទោ អ៊ាវ.ចំរើន ស្នងការខេត្តនិងសមត្ថកិច្ច នគរបាលស្រុកកោះធំ នៅថ្ងៃទី០៨ខែសីហាឆ្នាំ២០១៦ វេលាម៉ោង១៥.៤០នាទី ត្រង់ចំណុចភូមិត្រពាំងជ្រៃ ឃំុឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល និងធ្វើការបង្គ្រាបករណីគ្រឿងញៀន។
លោកឈឿន.ប៊ុនឆនបានបន្តថា ជនសង្ស័យមានឈ្មោះណូយ.គឹមស៊ភេទប្រុសអាយុ៣៥ឆ្នាំមុខរបរកសិករនិងរស់នៅភូមិឃំុកើតហេតុ។
លោកឈឿន.ប៊ុនឆនបានបន្តទៀតថា នៅក្នុងអំឡុងបើកប្រតិបត្តិការបង្គ្តាបករណីគ្រឿងញៀនខាងលើនេះនិងសមត្ថកិច្ចដកហូតបានវត្ថុតាងម្ស៉ៅក្រាមពណ៍សថ្លាសង្ស័យជាសាធារតុញៀន(ម៉ាទឹកកកlce)ចំនួន០១កញ្ចប់ធំ.ថ្នាំពេទ្យចំនួន០៤គ្រាប់និងឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
លោកអធិការស្រុកថា ខណៈពេលកម្លាំងជំនាញបានដឹកនាំកម្លាំងចុះល្បាតលុះមកដល់ត្រង់ចំណុចខាងលើក៍បានទទួលព័ត៍មានពីមហាជនថាជនសង្ស័យកំពុងធ្វើសកម្មភាពលក់គ្រឿងញៀននិងធ្វើការត្រួតពិនិត្យឃើញមានវត្ថុតាងមកអធិការស្រុកកំពង់សួរនាំកសាងសំណំុរឿងបញ្ចូនខ្លួនឡើងតុលាការចាត់ការតាមផ្លូវច្បាប់។