0

នគរបាល​ស្រុក​សំពៅ​លូន ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​ម៉ូតូ

នគរបាល​ស្រុក​សំពៅ​លូន ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​ម៉ូតូ

ខេត្តបាត់ដំបង ៖ កំលាំង​នគរបាល នៃ​អធិការដ្ឋាន ស្រុក​សំពៅ​លូន បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង ពី​ជនរងគ្រោះ ឈ្មោះ​យ៉ា.សុវណ្ណ​ប៊ុនថន ភេទ​ប្រុស អាយុ30ឆ្នាំ ទីលំនៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង (ជា​ម្ចាស់​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៍​ខ្មៅ សិរី2016 ស្លាក​លេខ​បាត់ដំបង 1v.6803លេខ​តួ​ND125M-9468120លេខ​ម៉ាស៊ីន ND125ME-9468120 ) ប្តឹង​ចោទប្រកាន់​ជនសង្ស័យ​ម្នាក់ ឈ្មោះ​អឿន.ស្រី​យ៉ា ហៅ​កា ភេទ​ស្រី អាយុ31ឆ្នាំ ទីលំនៅ​ស្នាក់នៅ (មិន​ពិតប្រាកដ ) ពីបទ​ឆបោក​ម៉ូតូ ដែល​បាន​ប្រព្រឹត្តិ​កាលពី​ថ្ងៃទី23 .07.2016 វេលា​ម៉ោង12.45នាទី រួចមក កម្លាំង​សមត្ថកិច្ច​ស្រុក​សំពៅ​លូន បាន​ប្រឹងប្រែង​ស្រាវជ្រាវ រហូតដល់​រសៀល ថ្ងៃទី05.08.2016 វេលា​ម៉ោង14:00នាទី បានធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ខាងលើ បាន​ហើយ និង កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​ស្នងការដ្ឋាន នគរបាល​ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​បន្ត តាម​និតិ​វិធី​ច្បាប់៕

Capture

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!