0

ក្មេងស្រី​ម្នាក់​បាត់​ខ្លួន២ថ្ងៃ ត្រូវគេ​ប្រទះឃើញ​សព នៅក្នុង​ស្រះ​ទឹក

ខេត្តកំពង់ធំ ៖ កាលពី​វេលា​ម៉ោង៦:៣០នាទី​ព្រឹក ថ្ងៃទី០៥.០៨.២០១៦  នៅ​ចំណុច​ភូមិ​ត្បែង ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​មាន​ករណី​មនុស្ស​លង់ទឹក​ស្រះ បណ្ដាល​អោយស្លាប់១នាក់។ សព​រងគ្រោះ​ឈ្មោះ ណាត សៀងលី ភេទ​ស្រី អាយុ១២ឆ្នាំ រស់នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ ដោយ​ជនរងគ្រោះ បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី០៣.០៨.២០១៦ វេលា​ម៉ោង១៧:០០នាទី​ល្ងាច ។ ប្រភព​ប្រាប់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ ក្មេងស្រី​រងគ្រោះ ស្លាប់បាត់​បង់ជីវិត គឺ​ដោយសារ មុន​កើតហេតុ ជនរងគ្រោះ បាន​រត់​លេង​ទឹកភ្លៀង ហើយ​រអិល​ជើង​ធ្លាក់​ស្រះ ៕

9c340e93-7075-411c-804a-24b59ac6d76e 15b8f0b5-2af7-4bcf-9b2f-96a418ba4129

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!