0

អាជ្ញាធរ​ខេត្តកំពង់ធំ ផ្លាស់ប្តូរ​រូបចំលាក់​តោ​ថ្ម​ នៅ​គល់​ស្ព​ន​ដាក់​តោ​ថ្មី​វិញ ខណៈតោ​ចាស់​បុរាណ ​បាន​យកទៅ​ព្យាបាល​ នៅ​សារៈមន្ទីរ​ជាតិ

កំពង់ធំៈ​អាជ្ញាធរ​ខេត្តកំពង់ធំ ធ្វើ​ផ្លាស់ប្តូរ​រូបចំលាក់​តោ​ថ្ម​នៅ​គល់​ស្ព​ន​ដាក់​តោ​ថ្មី​វិញ ខណៈដែល​តោ​ចាស់​បុរាណ​បាន​យកទៅ​ព្យាបាល​នៅ​សារៈមន្ទីរ​ជាតិ ។បន្ទាប់មក​តោ​បុរាណ​នេះ​ត្រូវបាន​យកទៅ​តម្កល់​នៅ​សារៈមន្ទីរ​ធម្មជាតិ​មរតក តេ​ជោ នៅក្នុង​ខេត្តព្រះវិហារ

ពី​ធី​ក្រុង​ពាលី​នេះ​បាន​អាជ្ញាធរ​ខេត្តកំពង់ធំ ប្រារព្វ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី០៣ខែសីហា​ឆ្នាំ២០១៦ នៅត្រង់ចំនុច​គល់ស្ពាន​ស្ទឹងសែន​ដែលជា​កន្លែង​ផ្តល់​សោភ័ណភាព​និង​ជា​កន្លែង​ដាក់​តោ​ចាស់​បុរាណ​តាំងយូ​រលង់​ណាស់​មកហើយ តែតោ​ចាស់​បុរាណ​នេះ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកទៅ​ព្យាបាល​និង​ជួសជុល​ឡើងវិញ ឲ្យ​មាន​សោភ័ណភាព​ដូចដើម ពី ព្រោះ តោ ចាស់​បុរាណ​បាន​ពិការ​ដៃស្តាំ និង​កាន់​រិច​រិល​ស្នាមចំឡាក់​ដើម ពីស​ម៏​យ​បុរាណ។

ឯកឧត្តម អ៊ុត​សំអន អភិបាលខេត្ត​កំពង់ធំ​បាន​មាន​ប្រសា​ស​ន៏​ថា ក្នុងនាម​អាជ្ញាធរខេត្ត​និង​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​មាន​សេចក្តីត្រេកអរ​យ៉ាង​ក្រៃលែង ដែល​ក្រសួង​វប្ប​ធ​ម៍​និង​វិចិត្រ​សិ​ល្បះ​បាន​ខិតខំ​យកចិត្តទុកដាក់​លើ​ការផលិត​រូប​តោ​ថ្ម ថ្មី​មួយ​នេះ សម្រាប់​យកមក​ជំនួស​តោ​ចាស់​វិញ ធ្វើ​ឲ្យ​ខេត្តកំពង់ធំ រក្សាបាន​នូវ​សោភ័ណភាព​និង​ជា​ជំនឿ​ដល់​មុតមាំ​ដល់​បង​ប្ងូ​ន ជា​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត! ព្រោះថា​កន្លងមក​អាជ្ញាធរខេត្ត​ក៏ដូចជា​មន្ទីរជំនាញ​បាន​លេចលឺ នូវ​ពាក្យ​ច​ចាម អារាម ពី​មហាជន​មួយចំនួន​រាយ​តម្លៃ​ថា! តោ​ថ្ម​ចាស់​ជា​តោ​បុរាណ​ត្រូវបាន​ខេត្ត​យកទៅលក់ តែ​ឯកឧត្តម​អភិបាលខេត្ត​បានបញ្ជាក់ ទង្វើ​ទាំងអស់នេះ​គឺ​មិនមែនជា​ការពិត​ទេ​ព្រោះ​តោ​ថ្ម​បុរាណ​មួយ​នេះ គឺ​នៅសល់​តែមួយ​ប៉ុណ្ណោះ ដែល​យក​មកពី​ប្រសាទ​កោះ​កេរ ខេត្តព្រះវិហារ​និង​ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​រូបី ដ៏​កម្រ​នៅក្នុង​ប្រទេស​កម្ពុជា!ហើយ​តោ​ថ្ម​នេះ​បាន​យកមក​ពី​ប្រាសាទ​កោះ​កេរ ខេត្តព្រះវិហារ យកមក​តម្កល់​នៅ​ខេត្ត​កំពង​ធំ ដោយ​កាលពីមុន​ខេត្តព្រះវិហារ លាតសន្ធឹង គ្រប់​ដណ្តប់​ធំ​ណាស់ ទើប​តោ​ថ្ម​បុរាណ​នេះ​ចៅហ្វាយខេត្តមុនៗយកមក​ដាក់​នៅ​ចំ​នុ​គល់ស្ពាន​កំពង់ធំ។

នៅក្នុង​ពិធី​ក្រុង​ពាលី​នេះ​ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្ប​ធ​ម៍ និង​វិច​ត្រ​សិ​ល្បះ​មាន​ប្រសា​ស​ន៏​ថា!តោ​ថ្ម​ថ្មី​មួយ​នេះ​ក្រសួង​វប្ប​ធ​ម៍ បាន​យក​ពី​មក​ស្រុក​ត្បែងមានជ័យ ក្នុង​ខេត្តព្រះវិហារ ដែលមាន​អាយុៈកាល៨៥៦ឆ្នាំ​មកហើយ គិត​មកដល់​បច្ចុប្បន្ន​នេះ ហើយ​តោ​ថ្ម​បុរាណ​នេះ​បន្ទាប់ពី​ព្យាបាល​រួច​យកទៅ​តម្កល់​នៅ​សារៈមន្ទីរ​ធម្មជាតិ តេ​ជោ ខេត្តព្រះវិហារ!ក្រៅពី​តោ​ថ្ម​បុរាណ​នេះ នៅមាន​ចំឡាក់​បុរាណ​ជាច្រើន​ទៀត ដែល​ក្រសួង​បាន​នឹង​កំពង់​ចុះ​ប្រតិបត្តិការ ជួសជុល នៅតាម​បណ្តាលផ្សេងៗទៀត ដែល​រង​នូវ​ការបាក់​បែក ប្រេះស្រាំ។

6ca42d48-3c32-4c1e-be0c-cb258d2948f2

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!