បាត់ដំបងៈនៅព្រឹកថ្ងៃទី០៣ ខែ សីហា ឆ្នាំ២០១៦ ក្នុងពិធីដាំកូនឈើសម្ដេច ក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកបាន អញ្ជើញ ចូលរួមដាំ កូនឈើ ដែល មានចំនួន៥២០០ដើម គឺមាន២ប្រភេទដូចជា ប្រភេទ ផ្កា មានឈើត្របែកព្រៃ លឿងរាជ និងឈើក្រក្ងោក។ ..ហើយនិងមានឈើ សំណង់មាន.. ឈើក្រញូង ..ឈើ ទាល គីលេននិងគគីរ នៅចំណុចទីតាំងលើខ្នងទំនប់ អូរសណ្តាស់ ភូមិអូរស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែខេត្តបាត់ដំបង។ នៅក្នុងឱកាសសកម្មភាពដាំកូនឈើព្រឹកនោ. ឯកឧត្តម ចន្ទ័ សុផល អភិបាល នៃ គណអភិបាលខេត្ត បាត់ដំបង លោកបានលើកឡើងថា ៈថ្នាលបណ្តុះកូនឈើទាំងអស់មាន៨កន្លែង នៅតាមបណ្ដាស្រុក មានកូនឈើចំនួន១១ម៊ឺនដើម។
សហការជាមួយអង្គការ ជាដៃគូអភិវឌ្ឍន៍នានា សហការក្នុងមូលដ្ឋាន បានគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តភាព ដោយបានបង្កើត សហគមន៍ព្រៃឈើ ០៧ កន្លែងមាន:.ស្រុក កំរៀង ;ភ្នំព្រឹក;បវេល;សំឡូត; រតនៈ មណ្ឌល;បាណន់ ;រុក្ខគីរី។
ឆ្លៀតក្នុងពេលនោះដែរ សម្តេចក្រឡាហោ ស ខេង លោកបានកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ដែលបានបង្ករលក្ខណៈការពារសុវត្ថិភាពជូន ប្រជាពលរដ្ឋ រស់នៅបានស្រួលនិងសប្បាយចិត្តពិសេសការពារតាមបន្ទាត់ព្រំដែនកម្ពុជាថៃនិងមានការសហការល្អជាមួយគ្នា។
..សម្តេចបានគូសបញ្ជាក់ថា .សម្តេចនិងគៀកស្មារជាមួយនឹងឯ/ឧ ចន្ទ័ សុផល ក្នុងការអភិវឌ្ឍបាត់ដំបង និងចូលរួមដាំកូនឈើជាមួយនឹងប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបងនិងចូលរួមការពារសម្បត្តិធម្មជាតិនានា។
ទន្ទឹមនឹងនោះសម្តេចបានកើនរំលែកដល់យុវជនប្រជាពលរដ្ឋគ្រប់ៗគ្នា អញ្ជើរួសរានទៅធ្វើអត្តសញ្ញាណបណ្ណ័ប្រជាពលរដ្ឋផង។