ខេត្តព្រះសីហនុ ៖ នៅម៉ោង15និង30នាទីរសៀលថ្ងៃទី2/8/2016 កម្លាំងចំរុះគណៈបញ្ជាការឯកភាពស្រុកព្រៃនប់បានចុះធ្វើរដ្ឋបាលចំហរតាមផ្ទះជួល និង ផ្ទះសំណាក់ ក្នុងភូមិសាស្ត្រស្រុកព្រៃនប់។ ជាលទ្ធផលកម្លាំងចំរុះបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន04នាក់(ស្រី01)ដែលជាប់ពាក់ព័ន្ធនិងបទល្មើសរក្សាទុកសារធាតុញៀនខុសច្បាប់នៅចំនុចផ្ទះសំណាក់រីករាយស្ថិតនៅភូមិវាលមាសឃុំវាលរេញស្រុកព្រៃនប់ខេត្តព្រះសីហនុ។ជនសង្ស័យទាំងនេះឈ្មោះ
1/ម៉ាន មូសភើហ្វើ ភេទប្រុសអាយុ20ឆ្នាំ ជនជាតិខ្មែរឥស្លាម
2/ម៉ាន ជូនីភេទប្រុសអាយុ23ឆ្នាំ ជនជាតិខ្មែរឥស្លាម
3/សុខ ស្មាអ៊ែល ភេទប្រុសអាយុ22ឆ្នាំ ជនជាតិខ្មែរឥស្លាម អ្នកទាំងបីមានទីលំនៅភូមិម៉ាក់ប្រាំង ឃុំកំពង់គ្រែងស្រុកទឹកឈូខេត្តកំពត
4/ម៉េង ស្រីកា ភេទស្រី អាយុ 24ឆ្នាំ ទីលំនៅភូមិអង្កោល ឃុំឬស្សីស្រុកខាងកើតស្រុកកំពង់ត្រាចខេត្តកំពត។
វត្ថុតាងដកហូតបាន ៖1/ម្ស៉ៅ ស ថ្លា (ម៉ាទឹកកក)ចំនួន05កញ្ចប់ធំ 27កញ្ចប់តូច , 2/ម៉ូតូចំនួនពីរគ្រឿង(ម៉ាកCBRពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CI 1061, ម៉ាកស្មាស់ពណ៌ខ្មៅពាក់ស្លាកលេខកណ្តាល1H 2295) , 3/ទូរសព្ទដៃចំនួន04គ្រឿង និងសម្ភារះប្រើប្រាស់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំលាំងនគរបាលស្រុកបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។