0

ជនជាតិ​ចិន​ម្នាក់ ផឹកស៊ី​បោក​ដប​ស្រា ចាក់​នគរបាល ឲ្យ​របួស​ធ្ងន់ធ្ងរ នៅ​ក្រុងព្រះសីហនុ

ជនជាតិ​ចិន​ម្នាក់ ផឹកស៊ី​បោក​ដប​ស្រា ចាក់​នគរបាល ឲ្យ​របួស​ធ្ងន់ធ្ងរ នៅ​ក្រុងព្រះសីហនុ

ខេត្ត​ព្រះសីហនុ ÷ នគរបាល​មូលដ្ឋាន​សង្កាត់​លេខ3រងរបួស​ធ្ងន់ធ្ងរ​ខ​ណៈ​ចុះ​បំពេញភារៈកិច្ច​ត្រូវបាន​ជនបរទេស​ដែលជា​ជនជាតិ​ចិន​វាយប្រហារ​និង​ដប​ស្រា​មកលើ​ខ្លួន។ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង6&00នាទី​ព្រឹក​ថ្ងៃទី01ខែសីហា​ឆ្នាំ2016នៅ​ចំណុច​ឧតុនិយម​ហាង​យីហោ ស្ប៉ា​យ​ដឹ​បា ស្ថិតក្នុង​ក្រុមទី26 ភូមិ3 សង្កាត់3 ក្រុង-ខេត្ត​ព្រះសីហនុ។

យោងតាម​របាយ​ការ​ណ៌​នគរបាល​ក្រុងព្រះសីហនុ​បាន​ឲ្យ​ដឹងថា÷ជនរងគ្រោះ​មានឈ្មោះ សៅ សំណាង ភេទ​ប្រុស អាយុ33ឆ្នាំ ជា​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ3 មាន​ទីលំនៅ​បច្ចុប្បន្ន​ក្រុមទី11 ភូមិ2 សង្កាត់3 ក្រុងព្រះសីហនុ។ចំណែក​ជនបង្ករ​ដែល​ជា​ជន​ជាតិចិន​មានឈ្មោះ HUANG JINAN ភេទ​ប្រុស អាយុ24ឆ្នាំ មុខរបរ​បុគ្គលិក​ស​ណ្ឋា​គា កាស៊ីណូ​ដាយ​មិន​ស៊ី ស្នាក់នៅ​បណ្តោះអាសន្ន​ក្រុមទី30 ភូមិ3 សង្កាត់3 ក្រុងព្រះសីហនុ។

ប្រភព​ដ៏​ដែល​បាន​បន្តទៀតថា÷ករណី​ឃាត​ម្ម​ដែលមាន​ស្ថាន​ទម្ងន់ទោស​ទាក់ទិន​ទៅ​និង​មន្ត្រីនគរបាល​មូលដ្ឋាន​ខាងលើនេះ​មុនពេល​កើតហេតុ​មន្ត្រីនគរបាល​មូលដ្ឋាន​សង្កាត់3រូបនេះ​បាន​ចុះទៅ​បំពេញភារកិច្ច​ដើម្បី​ធ្វើ​អន្តរាគមន៍​ដែល​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ខាងលើ​កំពុង​បង្ករ​ការអុកឡុក​ក្នុង​ហាង​យីហោ ស្ប៉ា​ដឹ​បា នោះ។ប៉ុន្តែ​នៅពេល​ទៅដល់​នោះ​ក៏​ត្រូវបាន​ជនសង្ស័យ​ឈ្មោះ HUANG JINAN ជនជាតិ​ចិន​រូបនេះ​បាន​យក​ដប​ស្រា​វាយ​បំបែក​ហើយ​ក៏បាន​ចាក់ទៅលើ​លោក សៅ សំណាង មន្ត្រីនគរបាល​មូលដ្ឋាន​ពេញទំហឹង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​ចំនួន2កន្លែង។

ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅកាន់​ឃ្លីនិក​ឯកជន​មួយ​ក្នុង​ក្រុងព្រះសីហនុ​ដោយ​លោកគ្រូ​ពេទ្យ​បាន​ដេ​មុខរបួស​រហូតដល់13ថ្នេរ​នៅលើ​ដើមទ្រូង ហើយ​បច្ចុប្បន្ន​ជនរងគ្រោះ​កំពុង​សំរាក​ព្យាបាល​នៅ​ឃ្លីនិក​ខាងលើនេះ។

ចំណែក​ជនជាតិ​ចិន​ដែលជា​ជនដៃដល់​ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួនភ្លាមៗផងដែរ​និង​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​សាកសួរ​កសាង​សំណុំរឿង​បញ្ជូនបន្ត​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​តាម​និតិ​វិធី​ផងដែរ។

គួ​រំលឹក​ផងដែរ​ថា​កន្លងមក​ជ​ន​ជាតិចិន​តែងតែ​ចូល​បា​ផឹកស៊ី​ស្រវឹង​បើ​បររថ​យន្ត​ល្បឿន​លឿន​ដូច​ហោះ បង្ក​គ្រោះថ្នាក់​ចរាចរ​មកលើ​ជនជាតិខ្មែរ​រហូតដល់​ស្លាប់​ជាច្រើន​ករណី​ផងដែរ។ដែល​ករណី​ទាំងនេះ​កន្លងមក​ធ្វើ​ឲ្យ​ពលរដ្ឋ​អ្នកក្រុង​ព្រះសីហនុ​មិន​សប្បាយចិត្ត​និង​សម្តែង​ការ​ព្រួយ​បារ​ម្មណ៍​ជាខ្លាំង​ចំពោះ​ជនបរទេស​ទាំងនោះ។ដូច្នេះ​ពលរដ្ឋ​អ្នកក្រុង​ព្រះសីហនុ​ស្នើរ​សុំ​ឲ្យ​អាជ្ញាធរ​ដែនដី​ពិសេស​លោក ជួន ណារិន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​មាន​វិធានការណ៍​ឲ្យ​បាន​ក្តៅ​គរ​គុក​និង​មាន​វិធានការ​ផ្លូវច្បាប់​ទៅលើ​ជនបរទេស​ឲ្យ​មាន​ប្រសិទ្ធភាព​កុំ​ចាប់​ហើយ​ដោះលែង​នាំ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​កំពុង​អនុវត្ត​ច្បាប់​បាក់​ទឹកចិត្ត៕

002a44dd-aef9-4389-9997-0cc7c80213de 3f3f56ff-3741-4357-9eb9-e70bea1d33da cfdedfc8-c2ed-4fb8-954a-abe0c03a23f8 fc949e94-3e42-421d-931f-7eceae537cd8

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!