0

អាវុធហត្ថ​ស្រុក​សំពៅ​លូន ឃាត់​ខ្លូន​ស្ត្រី​ម្នាក់ ខ​ណះ​កំពុង​ចុះ​ល្បាត និង​រឹបអូស​បាន ថ្នាំញៀន ២០០គ្រាប់

អាវុធហត្ថ​ស្រុក​សំពៅ​លូន ឃាត់​ខ្លូន​ស្ត្រី​ម្នាក់ ខ​ណះ​កំពុង​ចុះ​ល្បាត និង​រឹបអូស​បាន ថ្នាំញៀន ២០០គ្រាប់

ខេត្តបាត់ដំបង ៖ កំលាំង​កងរាជអាវុធហត្ថ​ស្រុក​សំពៅ​លូន កាលពី​វេលា​ម៉ោង ៣និង២០នាទី​រសៀល ថ្ងៃទី01ខែសីហា​ឆ្នាំ2016នេះ បាន ចុះ​ល្បាត ក្នុងភូមិ​សាស្ត្រ លុះដល់​ចំណុច​ភូមិ ស្រឡៅ ជ្រុំ ឃុំ​សិរី​មានជ័យ បាន​ប្រទះឃើញ មុខសញ្ញា​ចែកចាយ​គ្រឿងញៀន កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង ភ្លាមនោះ កំលាំង​អហ បានធ្វើការ​ឃាត់ខ្លួន ដើម្បី​ត្រួតពិនិត្យ ឃើញ​គ្រឿងញៀន ប្រភេទ​គ្រាប់​ពណ៌​ស្លា​ទុំ អក្សរ​wyចំនួន198គ្រាប់ និង​ពណ៌​ខៀវ​ចំនួន 02គ្រាប់ សរុប200គ្រាប់ ដាក់​ក្នុង​កាបូបស្ពាយ។

ជនសង្ស័យ​ឈ្មោះ លៀម រុំ ភេទ ស្រី អាយុ 43ឆ្នាំ​មុខរបរ មិនពិតប្រាកដ មាន​ទីលំនៅ​ភូមិ អូរ​កណ្តោល ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ាឡៃ ខេត្ត បន្ទាយមានជ័យ រីឯ​វត្ថុតាង​ដកហូត​បាន រួមមាន គ្រឿងញៀន ប្រភេទ​គ្រាប់ ពណ៌​ស្លា​ទុំ អក្ស​wy ចំនួន198គ្រាប់ និង​ពណ៌​ខៀវ ចំនួន02គ្រាប់ សរុប 200គ្រាប់ ម៉ូតូ​ចំនួន01គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម សេ125ពណ៌​ខ្មៅ ពាក់ ស្លាក​លេខ1i8245 ប.មានជ័យ លេខ​តួ និង​ម៉ាស៊ីនND125ME9073908 ស៊េរី​ឆ្នាំ2014 និង​ទូរស័ព្ទដៃ ចំនួន01គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​កម្លាំង​អហ បញ្ជូនទៅ មូលដ្ឋាន​ដើម្បី​សួរនាំ ចាត់ការ​តាម​នីតិវិធី ៕

d80ca8a2-fa57-4d8b-98d9-c34f9e14f043

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!