0

យាយ​ម៉ា​យ​ឈ្មួញ​យួន​រកស៊ី​ឈើ​ដុះ​ស្លែ​លើ​ទឹកដី​ខ្មែរ បើករថយន្ត​ដេញ​បុក​អ្នកកាសែត2នាក់​និង​បំណង​មនុស្សឃាត

យាយ​ម៉ា​យ​ឈ្មួញ​យួន​រកស៊ី​ឈើ​ដុះ​ស្លែ​លើ​ទឹកដី​ខ្មែរ បើករថយន្ត​ដេញ​បុក​អ្នកកាសែត2នាក់​និង​បំណង​មនុស្សឃាត

ខេត្ត​ឧ​ត្ត​រ​មាន​ជ័​យៈ អ្នកកាសែត2នាក់ ត្រូវបាន​ស្ត្រី ជនជាតិ វៀតណាម​ម្នាក់ ឈ្មោះ(យាយ​ម៉ា​យ) ដែលជា​មេ​ឈ្មួញ​ដ៍​ល្បី នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ជិះ​រថយន្ត​ដេញ​បុក បណ្តាលអោយ​រង​ខូចខាត​រថយន្ត​អស់​មួយ​ចំហៀង​ខាងឆ្វេង ក្នុងខណៈពេល​អ្នកកាសែត​ទាំង2ខាងលើ​ចុះទៅ​ថត​សកម្មភាព​ពួកគេ​កំពុង​ទម្លាក់​ឈើ​ក្រញូង​ចេញពី​រថយន្ត​មាន​ចំណួន​ប្រហែល​ជាង1តោន ។

ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង8ព្រឹក នា​ថ្ងៃទី30 ខែកក្កដា ឆ្នាំ2016 នៅ​ចំណុច​លើផ្លូវ​ជាតិ ខាងត្បូង​សាលាឃុំ​ត្រពាំង​ប្រិ​យ៍ ចំ​ង៉ា​យ500ម ស្ថិតក្នុង​ភូមិ​ទឹក​ជុំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។

តាម​សម្តី​របស់​ឈ្មោះ ប៉ែន នួន ភេទ​ប្រុស អាយុ37ឆ្នាំ ជា​អ្នកបើកបរ និង​ឈ្មោះ ខៀវ សុ​ផា​នុ​រស្ស ភេទ​ប្រុស អាយុ38 ជា​អ្នករួមដំណើរ អ្នក​ទាំង2ជា​ជនរងគ្រោះ​បានអោយដឹងថា ក្រោយពេល ពួកគាត់​បាន​ថត​សកម្មភាព ក្រុម​ឈ្មួញ​ខាងលើ កំពុង​ទម្លាក់ គំនរ​ឈើ​ក្រញូង ចេញពី​រថយន្ត​ម៉ាក​លុច​ស៊ី​សRX300 ព៌​ណ​ខ្មៅ ពាក់​ស្លាក ភ្នំពេញ​2Y-6728 នៅ​ចំណុច​ភូមិ​ពពេល ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ពួកគាត់​ក៍បាន​ជិះ​រថយន្ត​របស់ខ្លួន​ម៉ាក​CRV ព៌​ណ​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ​2H-6173 ត្រឡប់មក​ទីរួមស្រុក​អន្លង់វែង​វិញ ក៍​ស្រាប់តែ( យាយ​ម៉ា​យ )បើករថយន្ត​ម៉ាក​លុច​ស៊ី​ស RX300 ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2Q-1218 ដឹក​កូនចៅ​របស់ខ្លួន3នាក់ ដេញ​បុក រហូតមកដល់​ចំណុចកើតហេតុ​ខាងលើ​ទើប​បុក​បានសម្រេច ដោយ​រថយន្ត​អ្នកកាសែត​ទាំង2ធ្លាក់​ចិញ្ចើមផ្លូវ ហើយ(យាយ​ម៉ា​យ)ក៍​បញ្ជា​អោយ​កូនចៅ​របស់ខ្លួន​ចុះមក​គាស់​ទ្វា​រថយន្ត​ជនរងគ្រោះ​តែ​គាស់​មិនបាន បានត្រឹមតែ​ធាក់​ទ្វា​ជាច្រើន​ជើង ហើយ​រត់ឡើង​រថយន្ត​បើក​គេចខ្លួនបាត់ ។

ក្រោយ​កើតហេតុ​ក្រុម​ព័​ត៍​មានបាន​អត្ត​រាគ​មន៍​ដល់​កម្លាំងប្រដាប់អាវុធ​ទាំងបី​ក្នុងស្រុក ទើប​កម្លាំង​នគរបាល​ឃាត់​បានភ្លាមៗ ទាំង​រថយន្ត​និង​អ្នកបង្ករ​មក​អធិការដ្ឋាន​នគ​បាល​ស្រុក​អន្លង់វែង តែ​ត្រូវបាន​ដោះលែង(យាយ​ម៉ា​យ)និង​បក្សពួក​ទៅវិញ ដោយ​មិន​ឃុំខ្លួន​នោះឡើយ ។

ជុំវិញ​ព័ត៌មាន​នេះ គឺ​មិនមាន​ការឃាត់ខ្លួន(យាយ​ម៉ា​យ) និង​បក្ខពួក​បង្ករ នោះទេ មជ្ឈដ្ឋាន​ទូទៅ​បានអោយដឹងថា យាយ​ម៉ា​យ មាន​ខ្នង​ជា មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត ក្នុងឋានៈ​ជា​មេបញ្ជាការរង ទើប​អាច​រកស៊ី​ឈើ​ក្រញូង​ខុសច្បាប់​បាន​យ៉ាង​រលូន​រហូតមកដល់​ពេលនេះ ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប​ង្ល្រា​ប​ឡើយ រហូត​ហ៊ាន​ដេញ​បុក​ប៉ុនប៉ង​សម្លាប់​អ្នកកាសែត​ទៀត ៕145eb0d3-eb64-4628-94b3-d2c8326a4623 4d9ff71e-5f5c-4c5d-9108-f603bf2d3e0b

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!