ខេត្តបាត់ដំបង ៖ អាហារដ្ឋាននិងKTV ខេ អូរ ទើបបើកថ្មី ក្នុងក្រុងបាត់ដំបង ត្រូវភ្លើងឆាបឆេះ ខណះមមាញឹកទទួលភ្ញៀវ ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១:៣០នាទីរសៀល ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងក្រុមទី៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងនិងខេត្ត បាត់ដំបង។
លោកអ៊ូ ចន្ទ័កុសល មេការអាហារដ្ឋាននិងខេ ធី វី ខេអូ បានបញ្ជាក់ថា មូលហេតុនៃការបង្ករឡើងបណ្តាលអោយមានភ្លើងឆាបឆេះឡើងដោយសារស្ត្រីបំរើខារ៉ាអូខេនៅក្នុងបន្ទប់ជាន់ខាងលើអុចធូបទុកចោលហើយចុះមកទទួលភ្ញៀវនៅជាន់ខាងក្រោមដែលកំពុងតែមានភាពទាក់ទាញយ៉ាងគាប់ប្រសើរមានភ្ញៀវវច្រើន។
ទ្រព្យសម្បត្តិដែលបង់ខាតក្នុងការឆាបឆេះនេះអស់ប្រមាណ៥០០ដុល្លាប៉ុណ្ណោះរួមទាំងសម្ភារះនិងលុយកាក់ ទូរសព្ទ័របស់ស្ត្រីបម្រើការងារ។
ស្ត្រីបំរើការងារនៅក្នុងខេធីវី ខេអូនេះបានបង្ហើបអោយដឹងថា ភ្លើងបានឆាបឆេះខ្លាំងនៅវេលាម៉ោង១:៣០នាទីបណ្តាលមកពីកម្ទេចរងើកភ្លើងធូប ធា្លក់លើពូកហើយក៍បានឆេះនិងផ្ទុះឡើងតែម្តង។
នៅក្នុងហេតុការណ៍នេះក្រុមពន្លត់អគ្គីភ័យបានប្រើប្រាស់រថយន្តចំនួន២គ្រឿងក្នុងការបាញ់ពន្លត់ភ្លើងអស់មួយគឿងទើបរលត់៕
0
ឆាបឆេះ អាហារដ្ឋាននិងKTVខេ.អូរ ផ្អើលពេញ ក្រុងបាត់ដំបង
Filed in: អគ្គិភ័យ