0

ប្រជាពលរដ្ឋ​ក្នុងស្រុក​បាណន់ននាំគ្នា​ធ្វើ​ពិធីបួងសួងួ​ង សុំ​សេចក្តីសុខ ក្រោយ​មាន​ភូត​ហេតុ ឆាបឆេះជាបន្តបន្ទាប់

ខេត្តបាត់ដំបង ៖ មួយ​រយៈពេល​ប៉ុន្មាន​ថ្ងៃជាប់ៗគ្នា​រហូតមកដល់​រសៀល​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ មាន​ប្រជាពលរដ្ឋ រួម​និង​អាជ្ញាធរ ព្រមទាំង​ព្រះសង្ឃ គង់នៅ​វត្ត​បឹង​ក្រសាល ស្ថិតក្នុង​ភូមិ​បឹង​ក្រសាល ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្ដ​បាត់ដំបង បាន​សម្តែង​ការភ្ញាក់ផ្អើល រឿង​ភូត​ហេតុ​មួយ ដែ​បាន​កើតឡើង​ទៅលើ​គ្រួសារ​មួយ ដោយនៅសុខៗ មាន​ភ្លើង​ឆេះ​នេះ ឆេះ​នោះ​ជា​បន្តបន្ទាប់ រហូត​បាននាំគ្នា​ធ្វើ​ពិធីបួងសួង តាមបែប​សាសនា ដើម្បី​សុំ​សេចក្តីសុខ​សប្បាយ។

លោក បឿន សា​លឿន ព្រមទាំង​ភរិយា​ឈ្មោះ កោ​ក យី ដែលជា​ម្ចាស់ផ្ទះ​កើតរឿង​ចម្លែក​នៅ​រសៀល​ថ្ងៃនេះ​ផងដែរ​បាន​រៀបរាប់​ប្រាប់​ សារពត៌មាន​យើង​អោយដឹងថា៖នៅ​ក្នុងផ្ទះ​របស់គាត់រ​យះ​ពេលកន្លងមក​តែងតែ​កើតមាន ​អគ្គីភ័យ​ឆាបឆេះ​ដោយ​គ្មាន​មូលហេតុ​ម្តង​ឆេះ​ផ្ទះបាយ ម្តង​ឆេះ​ជង្រុក​ស្រូវ ម្តង​ឆេះ​មុង​ខ្នើយ និង​សម្ភា​រះផ្សេងៗជាច្រើន អោយតែ​ជា​របស់​ក្នុងផ្ទះ​ពួកគាត់ បើទោះបីជា​យកទៅ​ផ្ញើរ​ផ្ទះ​អ្នកជិតខាង​ក៍​តាម​ទៅ​ឆេះ​ដែរ​រហូត​អ្នកជិតខាង​ លែង​ហ៊ាន​អោយ​ផ្ញើរ។

ប្រភព​បន្តថា៖ដោយ​កើតរឿង​ឆេះ​ជា​បន្តបន្ទាប់​ដោយ ​គ្មាន​មូលហេតុ​បែបនេះ​ពួកគាត់​បាន​ទៅអោយ​ព្រះសង្ឃ​មើលឃើញថា​ដើមហេតុ​មកពី​ ម្ចាស់ផ្ទះ​បាន​យក​លោ​ហះ​ធាតុ​អ្វី​ម្យ៉ាង​មក​ដាក់​ក្នុងផ្ទះ​ទើប​បណ្តាលអោយ ​កើតមាន​អគ្គីភ័យ​បែបនេះ។

ពួកគាត់​បន្តថា៖ក្រោយពី​ព្រះសង្ឃ​មាន​ សង្ឃ​ដូ​កា​ទើប​មានការ​ភ្ញាក់ផ្អើល​ដែល​ពួកគាត់​បាន​រើស​លោហធាតុ​ម្យ៉ាង​ ដែលមាន​រូបរាង​ជា(ម្កុដ)ដែលមាន​ទំហំ៧ហ៊ុន​យកមក​ទុក​នៅលើផ្ទះ​ដោយមាន​ ការសង្ស័យថា​ជា​មាស​ទើប​យក​ដុត​មើល​ក្រោយមក​ក៍​កើតមាន​ភ្លើង​ឆេះ​នេះ ឆេះ​នោះ​ជា​បន្តរ​បន្ទាប់​រហូត​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​ស្រុក រួម​និង​អាជ្ញាធរ​មក​ក្លំ​មើលឃើញ​ឆេះ​ជាក់ស្តែង​តែម្តង។

ហើយ​កាលពី​ព្រឹក​មិញ​នេះ​បាននាំគ្នា​រៀបចំ​ធ្វើ​ពិធីបួងសួង​ដើម្បី​សុំ​សេចក្តីសុខ​សប្បាយ​ថែមទៀត​ផង៕

c01fc87d-81be-432a-af53-4efd169b5e5e a4f812f4-8400-400a-bd7f-d4b42dc907d1ad8259c7-623a-4539-b972-78a78c42e7ab

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!