0

ស្រវឹង​ជោគ​បើកបរ​រថយន្ត ធ្លាក់ទឹក​អូ​ព្រែក​ស្បូវ ក្ស័យជីវិត​ដោយ​ខ្លួនឯង

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ត្រូវបាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ខ​ណះ​ដែល​បើកបរ​រថយន្ត​ក្នុងស្ថានភាព​ស្រវឹង​ជោគជាំ បណ្តាល​ឲ្យ​រថយន្ត​ទាំងមូល​ធ្លាក់ចូល​ទឹកអូ​ព្រែក​ស្បូវ ធ្វើ​ឲ្យ​បុរស​ជា​តៃកុង​ឡាន​ចេញ​មិន​រួច ស្លាប់​យ៉ាង​វេទនា​នៅក្នុង​រថយន្ត​នៅ​ចំនុច​ភូមិ​ព្រែក​ស្បូវ សង្កាត់​អូ​កន្ធរ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ។

ហេតុការណ៍​ គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​តៃកុង​រថយន្ត​ស្លាប់​នៅក្នុង​រថយន្ត បាន​កើតឡើង​នៅវេលា​ម៉ោង ២១និង០០នាទី​យប់. ដោយ​រថយន្ត​ប្រភេទ​កា​ម៉ា​រី​ឆ្លាម ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​1C-4419អ្នកបើកបរ​ឈ្មោះ​សំ ដុស ភេទ​ប្រុស​អាយុ៣៩ឆ្នាំ​នៅ​ភូមិ​ឃុំ​សាលា​វិស័យ​ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ​ ខេត្តកំពង់ធំ​បាន​បើករថយន្ត​ធ្លាក់ចូល​ក្នុង​អូរ​ព្រែក​ស្បូវ​បណ្ដាល​ អោយស្លាប់​នៅនឹងកន្លែង​កើតហេតុ។មូលហេតុ៖បើកបរ​ក្នុង​ល្បឿន​លឿន​ខ្វះ​ ការប្រុងប្រយ័ត្ន.ផ្លូវ​កោង។

តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គឺ​រថយន្ត​មួយគ្រឿង​នេះ បាន​បើកបរ​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំនុច​ផ្លូវ​កោង ភូមិ​ព្រែក​ស្បូវ សង្កាត់​អូ​កន្ធរ ក៏​ជ្រុល​ធ្លាក់​ក្នុង​ទឹកអូរ​ព្រែក ស្បូវ ខ​ណះ​ពេលដែល​ម្ចាស់​នៅក្នុង​រថយន្ត ត្រូវបាន​គេ​សណ្ឋាន​ថា បើកបរ​ក្នុងស្ថានភាព​ស្រវឹង ខ​ណះ​នោះ​ក៏ មានការ​ជួយ​ពី​សំណាក់​ប្រជាពលរដ្ឋ តែ​នៅពេលដែល​ជួយ​យក​តៃកុង​ឡាន​ចេញពី​ក្នុង​ឡាន តៃកុង​ឡាន​បាន ឈ្លោះ​ទឹក​ស្លាប់​នៅ​ក្ន្​ុ​ង​រថយន្ត​បាត់ទៅហើយ ។

ក្រោយពី​កើតហេតុ សមត្ថកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ធំ បានធ្វើ​កោសល្យ​វិ​ច្ច័​យ និង​ត្រួតពិនិត្យ​នៅ​ចំនុច​ទីតាំង​កើតហេតុ ហើយ​សណ្ឋាន​ជំ​ហ៊ាន​ដំបូង​គឺ​បើកបរ​ក្នុង​ល្បឿន១០០ម​ក្នុង​មួយ​ម៉ោង ក្នុងស្ថានភាព ផ្លូវ​កោង៧០អង្សា ត្រូវបាន​ទទួលលទ្ធផល​ធ្លាក់​ទឹកអូរ​ស្លាប់ ហើយ​បាន​ប្រគល់ជូន​សាច់ញាតិ​ទទួល​យកទៅ ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី។

5f3054f1-b664-4c8f-9b2b-c114c0be7def 05e3fd73-eb1a-4aa6-b7f2-a0eb5ddefef7

Filed in: គ្រោះថ្នាក់ចរាចរណ៍

Recent Posts

Bookmark and Promote!