0

រថយន្ត​ម៉ាក TUNTRA ដឹកឈើ​គគី១២សន្លឹក អស់​លាក់ ត្រូវបាន កំលាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រ​វួ​ច​បាន

ព្រះវិហារ៖ រថយន្ត​ម៉ាក TUN TRA ពណ៍​ទឹក​បិ​ច ពាក់​ផ្លាកលេខ​ភ្នំពេញ​​​​ 2R 2274            ១គ្រឿង​ដឹកឈើ​លេខ១ប្រភេទ​ឈើ​គគី​ចំនួន១២សន្លឹក ដឹក​ចេញពី​ភូមិ​ប្រមេ​លុះ​មកដល់​ចំនុច​ទទួល​ចំបក់ ឃុំ​ប្រមេ ត្រូវបាន​កំលាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​កំលាំង​ស្នាក់ការ​ផ្លូវជាតិ​លេខ៩ ឃាត់​សួ​នាំ​រក​លិខិត​ដឹកជញ្ជូន ដោយ​ពិនិត្យឃើញថា​រថយន្ត​ខាងលើ​ដឹកឈើ​គ្មាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ ទើប​ចាប់​បញ្ជូនមក​ស្នងការ​នគរបាល​ខេត្តព្រះវិហារ រង់ចាំ​ប្រគល់ជូន​រដ្ឋបាល​ព្រ​ព្រៃឈើ ចាត់ការ​បន្តទៅ​តាម​និតិ​វិធី ។

ប្រតិបត្តិការ​នេះ បាន​ប្រ​ព្រិត​ទៅ​កាលពី​វេលា​ម៉ោង៣នឹង៣០នាទី​ជិត​ភ្លឺ ថ្ងៃទី៣០ខែ​កក្ត​ដា ឆ្នាំ២០១៦ ដឹកនាំ​បញ្ជា​ដោយ​លោក អនុ​សេនិយ៍​ឯក ស៊ី សុគ​ន្ឋា នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត នឹង​លោក​វិ​រៈ​សេនិយ៍​ត្រី ស៊ី សុគ​ន្ឋ​រដ្ឋា ប្រធាន​ស្នាក់ការ​សន្តិសុខ​ផ្លូវជាតិ​លេខ៩ ។

លោក​អនុ​សេនិយ៍​ឯក ស៊ី សុគ​ន្ឋា បានបញ្ជាក់​អោយដឹងថា ដោយបាន​អនុវត្តតាម​បទបញ្ជា​លេខ ០២ របស់​រាជរដ្ឋាភិបាល នឹង​បទបញ្ជារ​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនិយ៍ ស៊ី គី​រី ស្នងការ​នគរបាល​ខេត្តព្រះវិហារ​ជំរុញ​អោយកំលាំង​គ្រប់​គោលដៅ យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​គ្រប់​ប្រភេទ ពិសេស​បទល្មើស​ព្រៃឈើ ក្នុងនាម​ជា​កងកំលាំង ត្រូវ​ប្រកាន់​ជាប់ នូវ​តួនាទី​នឹង​ភារកិច្ច​របស់ខ្លួន​អោយបាន​ល្អប្រសើរ។

បច្ចុប្បន្ន វត្ថុតាង មាន​រថយន្ត​នឹង​ឈើ​ចំនួន១២សន្លឹក ត្រូវបាន​រឹបអូស​ប្រគល់​ទៅអោយ ផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ ចាត់ការ​ទៅតាម​និតិ​វិធី ៕ដោយ  អឹម សុខា

2fb6f9a4-a55a-484a-bfd2-bfb6c6e2a0df b3778587-17b1-44ba-a3fd-bda4b62e7765

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!