ខេត្តកំពង់ធំ ៖ នេះបានហៅថា ស្នេហ៍វ័យក្មេងគំនិតខ្លីម៉ែន ប្តីប្រពន្ធ១គូរទើបតែបានគ្នា ជាប្តីប្រពន្ធប្រហែលជា រយៈពេល៣ខែប៉ុណ្ណោះ បែរជាផឹកថ្នាំពុលសម្លាប់ខ្លួន ដោយសារតែរឿងដណ្តើមទូរស័ព្ទគ្នាលេង ។ ជុំវិញករណីនេះ លោកវរៈសេនីយ៍ត្រី វ៉ន សុភ័ណ អធិការរងនគរបាលស្រុកស្ទោងទទួលផែនព្រហ្មទ័ណ្ឌប្រាប់ថា រឿងហេតុខាងលើនេះបានកើតឡើងកាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិស្វាយអៀ ឃុំចំណាក្រោម ស្រុកស្ទោង ។
មុនពេលកើតហេតុ គេឃើញប្តីឈ្មោះ ណេន ណុល អាយុ២២ឆ្នាំ និងប្រពន្ធឈ្មោះ ជីង ឈៀង អាយុ១៩ នាំគ្នាចុចទូរស័ព្ទថាច់១គ្រឿង យ៉ាងសប្បាយរីករាយ មួយសន្ទុះក្រោយមកពួកគេក៏ដណ្តើមទូរស័ព្ទគ្នា ប្តីខឹងដណ្តើមបាន ក៏គុបចោល រួចដើរទៅផឹកស្រាធ្វើព្រងើយ ដល់ត្រឡប់មកវិញ ក៏យកថ្នាំសម្លាប់សត្វល្អិតផឹកសម្លាប់ខ្លួន បានសម្រេចដូចក្តីបំណង ចោលប្រពន្ធខ្ចីល្ហក់ ។
សូមប្រិយមិត្តជួយវិនិច្ឆ័យមើល បើគំនិតខ្លីអញ្ចឹង តើខាងស្រីសុខចិត្តដេកកើតទុក្ខឱបខ្មោច ឬក៏យកប្តីទៀត??? ៕