0

ប្រជាពលរដ្ឋ​អះអាងថា ​មន្ត្រី​បរិស្ថាន​ការពារ​ព្រៃ​ឡង់ ​ចាប់​ឈើ​របស់​ពួកគាត់ ​ហើយ​ដឹក​យកទៅលក់

ប្រជាពលរដ្ឋ​អះអាងថា ​មន្ត្រី​បរិស្ថាន​ការពារ​ព្រៃ​ឡង់ ​ចាប់​ឈើ​របស់​ពួកគាត់ ​ហើយ​ដឹក​យកទៅលក់

កំពង់ធំៈ ប្រជាពលរដ្ឋ​មានការ​ថ្នាំងថ្នាក់ និង​ខកបំណង​យ៉ាងខ្លាំង ខណៈពេលដែល​មន្ត្រី បរិស្ថាន​ការពារ​ព្រៃ​ឡង់ បាននាំគ្នា​ចាប់​ឈើ​របស់​ពួកគាត់ ហើយ​បែ​ជាមាន​ការឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​ឈើ​ដុះ​ស្លែរ ដែល​បាន​ប៉ៅ​ផ្តាច់​ស្រុក​សណ្តាន់​ប្រចាំ​ឃុំ​ទំរីង​ដឹកឈើ​យកទៅ លក់​តាម​ដេប៉ូ​ឈើ​យ៉ាង​រំភើយ ហើយក៏​ត្រូវបាន​ព្រមាន​ពី​សំណាក់​មេព្រៃ​ចំនួន ២លើក​មក​ដែរ តែមាន​អន្តរាគមន៍​ពី​អ្នកធំ​នៅ​ពី​ក្រោយខ្នង។

តាម​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ការដាក់​មន្ត្រី​បរិស្ថាន ដើម្បី​ការពារ​ព្រៃ​ឡង់ ប្រៀបបាន​នឹង​កណ្តុរ​ធ្លាក់​ចូលក្នុង​ជង្រុក​ស្រូវ ដោយសារ​តែមាន​មន្ត្រី​បរិស្ថាន​បាន​កាក់​កាឡេ​ថង​ដឹកឈើ​របស់​អ្នកភូមិ ហើយ​បង្គាប់​ឲ្យ​បង់លុយ​ក្នុង​មួយគ្រឿង១៥ម៉ឺន​រៀល ការកំណត់​ឲ្យ​បង់លុយ​សម្រាប់​បែងចែក​គ្នា​ដាក់​ហោប៉ៅ​នេះ បានធ្វើ​ឲ្យ​ឈ្មួញ​ឈើ​មួយចំនួន​ត្រូវបាន​ផ្អាក ហើយ​អ្នកខ្លះ​ដាច់​អង្ករ​ច្រក​ឆ្នាំង ដោយសារ​តែមាន​កុងត្រូលជជុះ​ចាំ​កាក់​សេ យកលុយ​តាម​កាឡេ​ថង និង​រថយន្ត មិនតិចជាង ២០កន្លែង ប្រភព​ត្រូវបាន​បន្តថា ដោយឡែក​កាលពី​ថ្មី​នេះ សកម្មភាព​ដឹកឈើ​របស់​មន្ត្រី​បរិស្ថាន បាន​យក​ឈើ​ដែល​ចាប់បាន​ពី​ប្រជាពលរដ្ឋ ដឹក​ចូល​ដេប៉ូ​ឈើ​ដើម្បី​លក់​ទៅវិញ។

តាម​ការ​ឲ្យ​ដឹង​ពី​លោក សៅ វ​ណ្ណី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ បាន​ឲ្យ​អ្នកសារព័ត៌មាន​ដឹងថា ការដឹកឈើ​របស់​មន្ត្រី​បរិស្ថាន​គឺ​ត្រូវបាន​ដឹក​ចំនួន៤លើក​មកហើយ ក្នុងនោះ​លោក​បានធ្វើ​ការអប់រំ​មិន​ឲ្យ​ដឹក​លើស​ដូចនេះ​ទេ ដោយសារតែ​សុំ​ដឹក​តែ៦ម៉ែត្រគូប តែ​ដល់ពេល​ដឹក​បែរជា​ដាក់​ឈើ​ប្រភេទ​លេខ២ ដល់​ទៅ១៥ម៉ែត្រគូប ៧ផ្លាន​ទៅវិញ តាមរយះ​រថយន្ត​រប​ស់​ឈ្មួញ​ឈើ​ដ៏​ល្បីល្បាញ​ម្នាក់​ក្នុង​ឃុំ​ទំរីង តែ​លោក​ក៏​មិន​អនុញ្ញាតិ​ឲ្យ​មានការ​ដឹកជញ្ជូន​ដោយ​ខុសច្បាប់​អញ្ចឹង​ទៀត​ទេ ។

លោក តុ​ប កក្កដា ប្រធាន​មន្ទី​បរិស្ថាន​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ឈើ​ទាំងអស់នេះ ត្រូវបាន​ដឹក​យកមក​រក្សាទុក​នៅ​មន្ទី​បរិស្ថាន​ខេត្តកំពង់ធំ ហើយ​មាន​ដិ​ការដកហូត​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ ដោយ​បានចេញ​លិខិត​ឲ្យ​ដេញថ្លៃ​លក់ឡៃ​ឡុង ដោយ​បែក​ចែក​ឲ្យ​រដ្ឋ៥០ភាគរយ និង​កម្លាំង​មន្ទីរ​បរិស្ថាន៥០ភាគរយ ហើយ​លោក​បាន​ណែនាំ​មិន​ឲ្យ​មន្ត្រី​របស់លោក​ពាក់​ព័​ន្ឋ​នឹង​ការ​យកលុយ និង​ដឹកឈើ​ទៅ​លក់​ដោយ​ចង់បាន​ចំណេញ១០០ភាគរយ​នោះទេ ចំនែក​ព័ត៌មាន​ដែល​លេច​លឺថា​មានការ​ដឹកឈើ​ដែល​ចាប់បាន យកមក​លក់​តាម​ដេប៉ូ​ឈើ​នោះ គឺ​ដោយសារ​តែមាន​ដេប៉ូ​ឈើ​ខ្លះ​ច្រណែន​ដោយ​មិន បាន​សិទ្ធ​ទទួល​ទិញ។

តែ​ទោះជា​មានការ​បកស្រាយ​យ៉ាងនេះ​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​ក៏បាន​សំណូមពរ ឲ្យ​មន្ត្រី​បរិស្ថាន​ការពារ​ព្រៃ ឡង់​សូមមេត្តា​កុំ​ផ្កាប់​ឆ្នាំ​បាយ​របស់​ប្រជាពលរដ្ឋ​ក្រីក្ររ​អី សូម​ឲ្យ​បន្ធូរបន្ថយ​បន្តិច ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ មាន​ដង្ហើម​ដក​ខ្លះ ព្រោះ​ប្រជាពលរដ្ឋ​ទាំងនេះ​កើតមក​នឹង​ព្រៃឈើ រស់​នឹង​ព្រៃឈើ ស្លាប់​ក៏​នឹង​ព្រៃឈើ​តាំងពី​ដូនតា​មក​ម្លេះ។

72fab8ec-783a-4603-aa87-7ee7e62e5f00

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!