ប្រទេសថៃ ៖ ទារិកាម្នាក់ដែលទើបតែមានអាយុ១ខួបកន្លះ បានទទួលរងនូវទារុណកម្ម លើផ្លូវកាយយ៉ាងអាណោចអាធ័មជាទីបំផុត ដែលត្រូវបានឪពុកចុងដែលជាជនជាតិថៃ ចាប់រំលោភរហូតហូរឈាមតាមប្រដាប់ភេទគ្មានស្រាកស្រាន្ត ចំណែកស្ត្រីជាម្តាយ ជាជនជាតិខ្មែរ បែរជាទៅដាំទឹកក្តៅយកមកច្រកអោយកូនផឹកទៅវិញ ខណៈពេលដែលកូនស្រីយំមិនឈប់ ដោយសារតែការឈឺចាប់លើរាងកាយនោះ ។
យោងតាមរបាយការណ៍របស់ក្រុមតម្រួតថៃដែលបានដកស្រង់សំដីបស់ស្ត្រីជាម្តាយដែលជាជនជាតិខ្មែរ អាយុ២១ឆ្នាំ ហើយក៏ជាស្ត្រីមេម៉ាយកូនមួយ គឺកូនស្រីវ័យ១ខួបកន្លះ ដែលឪពុកដើមគឺជាជនជាតិខ្មែរដូចគ្នា ហើយក៏បានស្វាមីក្រោយម្នាក់ទៀត គឺជាជនជាតិថៃអាយុ២១ឆ្នាំដូចគ្នា មានមុខរបរជាកម្មករសំណង់ ដែលបច្ចុប្បន្នពួកគេរស់នៅក្នុងបន្ទប់ផ្ទះជួល ក្នុងខេត្ត ឆុនបុរី ប្រទេសថៃ ជាកម្មករកសាង ។
ស្ត្រីជាម្តាយចិត្តអប្រិយរូបនោះ បានរៀបរាប់ប្រាប់ពីដំណើររឿងដល់ក្រុមតម្រួតថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៩យប់ នាងបានចេញទៅក្រៅ ដើម្បីរកទិញចំណីអាហារអោយប្តីញ៉ាំ លុះ ពេលដែលនាងវិលត្រឡប់មកវិញ ក៏ស្រាប់តែឃើញកូនស្រី យំមិនឈប់ទាល់តែសោះ ព្រមទាំងមានឈាមហូរចេញតាមប្រដាប់ភេទមកផង ទើបខ្លួនបានសួរប្តីថា មានធ្វើអ្វីទៅលើកូនឬអត់ ??? ។
នាងបន្តថា ពេលនោះស្វាមីនាងបានបដិសេធថា មិនបានធ្វើអ្វីនោះទេ ទើបរឿងក៏បានស្ងប់ស្ងាត់ទៅវិញ ក្រោយមក នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ គឺនាងបានតាមទាន់ឃើញប្តីកំពុងក្រាប នៅពីលើកូនស្រី ដែលទើបតែមានអាយុជាង១ខួបនោះទៀត ទើបការឈ្លោះទាស់ទែងគ្នា បានកើតឡើង ដែលពេលនោះប្តីរបស់នាង បានចាប់ក្បាលកូនស្រីបោកទៅនឹងការ៉ូ ទើប ការប្រទាញគ្នា ដើម្បីដណ្តើមយកកូន ដោយប្រឹងយកឈ្នះរៀងៗខ្លួន ដែលធ្វើអោយដៃកូនម្ខាង និងជើងម្ខាងត្រូវបានបាក់ ។
នៅពេលនោះស្ត្រីជាម្តាយ បានឆក់យកកូនមកអោប ហើយរត់ គេចចេញពីបន្ទប់ ទៅសំងំផ្ទះអ្នកជិតខាង ដោយនាងមិនបានដឹងថា ដៃ ជើងរបស់កូនស្រីបាក់នោះទេ ក្រោយមកនាងក៏បានវិលចូលមកបន្ទប់វិញ ប៉ុន្តែដោយសារតែឃើញកូន យំមិនព្រមឈប់សោះ ទើបនាងបានទៅដាំទឹកក្តៅក្នុងខ្ទះ យកមកលាយនឹងទឹកត្រជាក់ អ៊ុនៗយកទៅច្រកអោយកូនផឹក គឺនៅពេលនោះកូនក៏ស្ងាត់មាត់ឈឹង មួយសន្ទុះក៏ស្រាប់ តែឃើញមាត់កូនមានសភាពហើមផង និងចេញពងបែកផង ទើបមានការបារម្ភក៏រត់ទៅ ពឹងអ្នកជិតខាងអោយជួយជូនខ្លួន ដើម្បីនាំកូនស្រីទៅកាន់មន្ទីរពេទ្យឡែមច្បាំង នៅក្នុង ខេត្តឆុនបុរី ។
ដោយឃើញសភាពក្មេងស្រីដ៏តូចនេះមានអការៈមិនធម្មតា គ្រូពេទ្យបានរាយការណ៍ទៅក្រុមតម្រួតអោយចុះទៅត្រួតពិនិត្យ ព្រមទាំងនាំខ្លួនឪពុក ម្តាយរបស់ ក្មេងតូចនេះមកសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច បុរសដែលជាស្វាមីបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភកូនតូចនេះមែនរហូតដល់ប្រដាប់ភេទរហែក ដោយសារតែតណ្ហាឡើងខ្លាំងពេក ធ្វើអោយទ្រាំមិនបានខណៈដែលប្រពន្ធមិននៅ។
បច្ចុប្បន្នទារិការដ៏កំសត់នោះ ត្រូវបាន ក្រុមគ្រូពេទ្យកំពុងព្យាយាម និងយកចិត្តទុកដាក់ជាទីបំផុត ក្នុងការព្យាបាល ដើម្បីសង្គ្រោះ អោយផុតពីសេចក្តីស្លាប់ ចំណែកពីរនាក់ប្តី ប្រពន្ធ ត្រូវបានសមត្ថកិច្ចធ្វើការឃុំខ្លួន ជាបណ្តោះអាសន្ន ដើម្បីបញ្ជូនខ្លួនទៅតាមផ្លូវច្បាប់ ៕ ដោយ សហការី