ខេត្តកំពង់ធំ ៖ មានករណីហឹង្សាដោយចេតនា បង្កឡើងដោយជនសង្ស័យឈ្មោះ បូយ ថន ភេទប្រុស អាយុ៣៦ឆ្នាំ បានយកដំបងវាយទៅលើជនរងគ្រោះ ឈ្មោះ ហ៊ុយ ហាវ (ហៅម៉ិត) ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ជាមួយគ្នា ក្នុងគោលបំណងប៉ង ចាប់រំលោភតែមិនសម្រេច រួចក៏ត្រូវសមត្ថកិច្ចវាយខ្នោះ ។
ជនសង្ស័យ បានយកដំបងឈើ មូលប្រវែង៧០ស.ម មុខកាត់៤ស.ម វាយទៅលើជនរងគ្រោះ បណ្ដាលអោយរបួសក្បាលផ្នែកខាងក្រោយចំនួន២កន្លែង ដោយហេតុការណ៍ខាងលើ បានកើតឡើង កាលពីថ្ងៃទី២៧/០៧/២០១៦ វេលាម៉ោង១៣:៤៥នាទីរសៀល នៅតំបន់ត្រពាំងដាដែល ស្ថិតនៅក្នុងភូមិវាលល្ពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ៕