0

អតីតស្រីកាស៊ីណូម្នាក់ ចង់ផ្លាស់ប្តូររសជាតិ ចោលប្តីនិងកូន រត់ទៅសាហាយស្មន់ ជាមួយប្រុសក្មេង

ខេត្តបន្ទាយមានជ័យ ៖ ជុំវិញរឿងរ៉ាវ ស្រ្តីម្នាក់បាត់ពីផ្ទះ លុះរកឃើញកំពុងនៅជាមួយប្រុសក្នុងបន្ទប់ ធ្វើឲ្យប្តីឈរទ្រហ៊រយំ ឱបកូនប្រុស អាយុជាង1ឆ្នាំ បង្កការភ្ញាក់ផ្អើល កាលពីវេលម៉ោងជាង11ព្រឹក ថ្ងៃទី27 ខែកក្កដា ឆ្នាំ2016 នៅចំណុចឃ្លាំងគីប(ខោអាវជជុះ)មួយ ស្ថិតក្នុងភូមិបាលិលេយ្យ2 សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយសារបុរសជាប្តី ទ្រាំមិនបាននឹងទង្វើបែបនេះក៏ប្តឹងសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅសួរនាំ នៅប៉ុស្តិរដ្ឋបាល សង្កាត់ប៉ោយប៉ែត។
ក្រោយការសួរនាំ ទើបដឹងថាបុរសលួចប្រពន្ធគេនោះមានឈ្មោះ ឈើយ សុខលៀង ភេទប្រុស អាយុ19ឆ្នាំ ជាកម្មករយាមឃ្លាំងគីប (ខោអាវជជុះ) ឲ្យគេ និងស្នាក់នៅក្នុងភូមិកើតហេតុ និងស្ត្រីផិតប្តីមាន១មិនគ្រប់នោះមានឈ្មោះ រដ្ឋ ស្រីឌៀប អាយុ24ឆ្នាំ អតីតបុគ្គលឹកកាស៊ីណូ ផ្នែកចែកបៀ (Dealer) នៅក្រុងប៉ោយប៉ែត រីឯបុរសជាប្តី មានឈ្មោះ សៅ មង្គល អាយុ27ឆ្នាំ ជាបុគ្គលឹកកាស៊ីណូផ្កាយ5 នៅក្រុងប៉ោយប៉ែត និងមានទីលំនៅភូមិក្បាលស្ពាន2 សង្កាត់ប៉ោយប៉ែត ។
តាមបុរសជាប្តីប្រាប់ថា ប្រពន្ធខ្លួនតែងបាត់ពីផ្ទះញឹកញាប់ និងមានការសង្ស័យដែរ តែពុំមានភស្តុតាង លុះនៅព្រឹកកើតហេតុ មានមិត្តភ័ក្រម្នាក់ បានទូរស័ព្ទទៅប្រាប់គាត់ថា ឃើញប្រពន្ធចូលទៅឃ្លាំងគីប ចំណុចកើតហេតុ ភ្លាមនោះរូបគាត់ បានបីកូនប្រុស អាយុជិត2ឆ្នាំទៅមើល ស្រាប់តែឃើញរឿងពិតដូចការគិត ពេលនោះគាត់បានគោះទ្វារបន្ទប់ជាច្រើនដង ដើម្បីឲ្យតួរសាហាយស្មន់ទាំង២នាក់ ចេញមកដោះស្រាយ តែអ្នកទាំង២មិនព្រមចេញ បណ្តាលឲ្យប្តីអស់ជម្រើស ទាក់ទងប្តឹងសមត្ថកិច្ចឲ្យមកឃាត់ខ្លួនបញ្ជូនទៅប៉ុស្តិ៍ ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់តែម្តង ។
ខណះពេលសមត្ថកិច្ច ទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនតួរសាហាយស្មន់ ចេញពីបន្ទប់ ស្រ្តីផិតប្តីរូបនោះ បានទាញទូរស័ព្ទ គប់ទៅលើបុរសម្នាក់ ឈ្មោះ ពេជ្រ គឹមលៀង អាយុ23ឆ្នាំ ចំកែងដៃខាងស្តាំ សង្ស័យខឹងបុរសម្នាក់នោះជាអ្នករាយការណ៍ប្រាប់ប្តី និងរំខានក្តីសុខរបស់ខ្លួន ហើយតាមមើលទៅ?
ក្រោយការសួរនាំចប់សព្វគ្រប់ទើបដឹងថា រឿងរ៉ាវដែលនាំឲ្យស្រ្តីខាងលើ លួចមានសាហាយ គឺដោយសារនាងទ្រាំមិនបានជាមួយប្តី ដែលពុំដែល ផ្តល់ក្តីសុខសុភមង្គល ឲ្យនាងបានគ្រប់គ្រាន់ ទើបនាងបែកចិត្ត គិតសម្លឹងយកប្រុសក្មេង សម្តីផ្អែមពូកែថ្នាក់ថ្មម ដោយគ្រាន់តែស្គាល់គ្នា តាមទូរស័ព្ទ មិនទាន់បាន១ខែផង នាងហ៊ានស្កាត់ទៅជួបប្រុសក្មេងជាញឹកញាប់រៀងរាល់ពេលថ្ងៃ។
ជាអកុសលសង្ស័យតណ្ហាឡើងដល់កំពូលមុនកើតហេតុនាងស្រ្តីចិត្តចើតរូបនោះបានលួចទៅឡើងឋានសួគ៍ នៅបន្ទប់ប្រុសក្មេងរបស់ខ្លួន តាំងពីវេលាម៉ោង២ទៀបភ្លឺព្រឹក ថ្ងៃទី២៧ ខែឆ្នាំដដែលនេះ បណ្តាលឲ្យមានការខុសប្លែកនិងសង្ស័យជាខ្លាំង រហូតផ្ទុះរឿងតែម្តង ។
ជុំវិញភាពអាម៉ាសខាងលើ ស្រ្តីរូបនោះប្រាប់ថា នាងមិនយកបុរសជាប្តីវិញទេ គឺសុខចិត្តយកប្រុសសាហាយថ្មី និងប្រគល់កូនប្រុសទៅឲ្យបុរសជាប្តីជាអ្នករ៉ាប់រងមើលថែម្នាក់ឯងចុះ។ មិនខុសគ្នាប៉ុន្មាន ប្រុសលួចប្រពន្ធគេនោះ ក៏បាននិយាយទាំងចិត្តសឿងថា ខ្លួននិងរៀបការជាមួយស្ត្រីខាងលើឲ្យត្រឹមត្រូវក្រោយបញ្ចប់រឿងនេះរួចរាល់។
ពិតជាគួរឲ្យសង្វែគ ចំពោះបុរសជាប្តី បានត្រឹមបីកូន ស្តាប់តួសាហាយស្មន់ និយាយយ៉ាងស្មោះស្ម័គ្រ ដូចយកកាំបិតចាក់ដើមទ្រូង រួចនិយាយតបទៅវិញថា លោកមិនយកស្រ្តី ដែលហ៊ានផិតប្តី មកធ្វើជាប្រពន្ធវិញទេ តែសុំឲ្យសមត្ថកិច្ចចាត់ការ ទៅតាមផ្លូវច្បាប់ ករណីអំពើរផិតក្បាត់នេះ ៕ ដោយ សារុន កញ្ញា

1e2b17ef-9da4-436b-a702-bd67e913a260

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!