0

រមណីយដ្ឋាន​ព្រៃ​ប្រស់ ​ត្រូវបាន​ឈ្មួញ​លួច​ចាក់ដី ​យកមក​ធ្វើជា​កម្ម​សិទ្ធ​ អាជ្ញា​ខេត្តកំពង់ធំ​ មិន​ខ្វល់​ពី​បឹង​ធម្មជាតិ

រមណីយដ្ឋាន​ព្រៃ​ប្រស់ ​ត្រូវបាន​ឈ្មួញ​លួច​ចាក់ដី ​យកមក​ធ្វើជា​កម្ម​សិទ្ធ​ អាជ្ញា​ខេត្តកំពង់ធំ​ មិន​ខ្វល់​ពី​បឹង​ធម្មជាតិ

កំពង់ធំ. រមណីយដ្ឋាន​បឹង​ព្រៃ​ប្រស់ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រុស​ស្រី ក្មេង​ចាស់ ស្គាល់​ច្បាស់​តាមរយះ​បទ​ចម្រៀង និង​ការ​មក​ទស្សនា​ផ្ទាល់ តាំង​ពុ​សម័យ​ដើម តែ​មកដល់ពេលនេះ​ទេសភាព​រមណីយដ្ឋាន​បឹង​ធម្មជាតិ ព្រៃ​ប្រស់​កំពុងតែ​រលាយ​ហិនហោច ដោយ​មិនមាន​ការអភិរក្ស​និង​ថែរក្សា​ការពារ​រមណីយដ្ឋាន​នេះ ទេ តែ​ផ្ទុយទៅវិញ​បែរជា​នាំគ្នា​ឈរ​អោបដៃ​មើល ដោយ​មិន​ខ្វល់ខ្វាយ​សម្បី​តែ​បន្តិច​សោះឡើយ​ថែមទាំង​បណ្តែតបណ្តោយ​ឲ្យ​ មានការ​ចាក់ដី​រំលោភ​យក​ចំណី​របស់​រមណីយដ្ឋាន​ព្រៃ​ប្រស់ កាលពី​ថ្ងៃទី២៧ ខែកក្កដា​ឆ្នាំ២០១។

តាម​ការ​អោយដឹងពី​ប្រភពព័ត៌មាន​ច្បាស​ការណ៍ បាន​ឲ្យ​ដឹងថា ដី​ចំណី​ថ្នល់​និង​ជាទី​តាំង​រមណីយដ្ឋាន​ព្រៃ​ប្រស់​នេះ ឈ្មួញ​រស់នៅ​ភ្នំពេញ​បាន​ទិញ​ពី​លោក សួន ឡុ​ញ អតិ​ត​មេឃុំ​ត្បែង រស់នៅ​ភូមិ បាគង. ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ. ហើយ​បាន​ចាក់ដី​លុប​បឹង​ព្រៃ​ប្រស់ ដោយ​មិន​ខ្វល់​ពី​ការហាមឃាត់​របស់​អភិបាល ខេត្តកំពង់ធំ​ទេ តែ​ផ្ទុយទៅវិញ​បែរជា​មានការ​ឃុ​ប​ឃិ​យ​គ្នា​ចាក់ដី​លុប​បឹង​ព្រៃ​ប្រស់​ ទៅវិញ។

លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ធ្លាប់បាន​កោះហៅ​អ្នកសារព័ត៌មាន និង​អជ្ញាធរ​មន្ទីរ​ពាក់​ព័​ន្ឋ​ទៅ​ប្រជុំ​នៅ​សាលាខេត្ត​កំពង់ធំ ស្តីពី​ការចាក់ដី​នៅ​រមណីយដ្ឋាន​ព្រៃ​ប្រស់ ក្នុងន័យ​នោះ​លោក​បាន​បញ្ជាក់ថា ទីតាំង​រមណីយដ្ឋាន​បឹង​ព្រៃ​ប្រស់​នេះ​បើ​ចាក់ដី​សម្រាប់​ធ្វើជា​តូប​លក់​ នៅតាម​ដងផ្លូវ​គឺ​មិន​អនុញ្ញាតិ​ឲ្យ​ចាក់​ទេ តែ​បើសិនជា​ការចាក់ដី​តាម​សំណើរ​របស់លោក លឹម ហេង ដែល​អះអាងថា មាន​ក្រុមហ៊ុន​ចិន​មក​វិនិយោគ បង្កើត​តំបន់​នេះ​ឲ្យ​ក្លាយទៅជា​មជ្ឈមណ្ឌល់​ទេសចរណ៍ធម្មជាតិ ដោយមាន​អាហារ​ដ្ឋា​ន មាន​ល្បែង​កំសាន្ត​សម្រាប់​បំរើ​សេវាកម្ម​ទេសចរណ៍ ដូច​បឹង​សំរិទ្ធ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ហើយ​ឲ្យ​ប្រជាពលរដ្ឋ​នៅទីនេះ​មានការ​ងារ​ធ្វើ  ទើប​ខេត្ត​ពិចារណា​ឬ​អោយ​ចាក់ដី​បាន ។

លោក អុ​ឹ​ម សុខ​ឌី​ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹងថា​ពាក់​ព័​ន្ឋ​នឹង​ការចាក់ដី​លុប​ចំណី​បឹង​ប្រៃ​ប្រស់​នេះ​លោក​ ពុំ​បានទទួល​លិខិត​សុំច្បាប់​អនុញ្ញាតិ​ទេ គឺ​ការងារ​អ្វី​គេ​ទាក់ទង​ទៅ​តែ​ខេត្ត​ទេ គេ​មិនដែល​ទាក់ទង​មក​អង្គភាព​របស់លោក​ទេ​តែ​លោក​នឹង​ឲ្យ​មន្ត្រី​របស់លោក​ ទៅពិនិត្យ​ទីតាំង​ចាក់ដី ពាក់​ព័​ន្ឋ​នឹង​ច្បាប់​អនុញ្ញាតិ។

លោក អ៊ុត សំអន. អភិបាលខេត្ត​កំពង់ធំ មិនអាច​សុំ​ការបំភ្លឺ​ពី​ករណី ឈ្មួញ​ចាក់ដី​លុប​ចំណី​ស្ទឹង​ព្រៃ​ប្រស់​បានទេ ដោយសារតែ​ខ​ល​ចូល​ហើយ​ពុំមាន​អ្នកទទួល កាលពី​វេលា​ម៉ោង ១៣និង៤៦នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ទើប​មានការ​សង្ស័យថា​ការចាក់ដី​នេះ​ពុំមាន​ច្បាប់​អនុញ្ញាតិ ដោយសារ​គ្រាន់តែ​ឃើញ អ្នកសារព័ត៌មាន​ថតរូប ក៏​ដក​គ្រឿងចក្រ​គេចចេញ​ពីទីតាំង​ចាក់ដី។

721afa9e-6a7f-4df9-ac63-9c7112adc9c2

Filed in: ទំនាស់ដីធ្លី, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!