បាត់ដំបង៖ ពិធីបិទវគ្គ បញ្ចប់ការបណ្ដុះបណ្ដាល គ្រូបង្រៀន កម្រិតមូលដ្ឋាន បង្រៀន នៅអនុវិទ្យាល័យ (12+2) ជំនាន់ទី២៦ ត្រូវបានប្រារព្ធធ្វើឡើង នាព្រឹក ថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០១៦នេះ
ក្រោមអធិបតីភាព ឯកឧត្តម ច័ន្ទសុផល អភិបាល នៃគណៈអភិបាល ខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពី មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ ជាច្រើននាក់ នៅ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ
ខេត្តបាត់ដំបង ។
ក្នុងឱកាសអបអរសាទរពិធីបិទវគ្គបញ្ចប់ការបណ្ដុះបណ្ដាលនិងពិធីចែករង្វាន់ដល់ជ័យលាភីគរុសិស្សដែលទទួលចំណាត់ថ្នាក់ល្អក្រោយពីបញ្ចប់ការបណ្ដុះបណ្ដាលរយៈពេល០២ឆ្នាំនេះ។ ជាចុងក្រោយ ឯកឧត្តម ច័ន្ទសុផល បានប្រគល់សញ្ញាបត្រ ជូនគរុសិស្ស ចំនួន១៩៥នាក់ ដើម្បីបញ្ចប់កម្មវិធី ផងដែរ ៕