0

ទីតាំង​អ៊ី​ន​ធឺ​ណែ​ត​ចំនួន​២​កន្លែង​យកឈ្មោះ​អ្នកធំ​មក​លាប​ត្រូវ​នគរបាល​ខេត្ត​បាត់ដំបង​បង្ក្រាប​តាម​សំណើរ​ប្រជាពលរដ្ឋ​

ទីតាំង​អ៊ី​ន​ធឺ​ណែ​ត​ចំនួន​២​កន្លែង​យកឈ្មោះ​អ្នកធំ​មក​លាប​ត្រូវ​នគរបាល​ខេត្ត​បាត់ដំបង​បង្ក្រាប​តាម​សំណើរ​ប្រជាពលរដ្ឋ​

​បាត់ដំបង ៖ ទីតាំង​អ៊ី​ន​ធឺ​ណែ​ត​ចំនួន​២​កន្លែង​យកឈ្មោះ​អ្នក​ធំ​នៅ​បាត់ដំបង មក​លាប បើក​អោយ​ក្មេង​និង​សិស្ស​ជា​អ​និតិ​ជន អាយុ​ក្រោម​១៥​ឆ្នាំ​ចូល​លេង​ត្រូវ​លោក ហេង លុយ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ដឹកនាំ​កម្លាំង​នគរបាល​ខេត្ត​បាត់ដំបង​ ចុះបង្ក្រាប​តាម​សំណើរ​ប្រជាពលរដ្ឋ​ឃាត់​ក្មេង​ប្រុស​ចំនួន​៣០​នាក់​និង​ គ្រឿង​កុំ​ព្យូ​រទ័រ​៦៤​កំប្លេ​រកាល​រសៀល​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៤ ស្ថិត ក្នុង​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​

​ លោក ម៉េង លាង នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បានអោយដឹងថា​ការបង្ក្រាប​កន្លែង​អ៊ី​ ន​ធឺ​ណែ​ត នេះ​ទី​១​មាន យីហោ កូកា ណេ​ត  នៅ​ចំណុច​ផ្លូវ​រង្វង់​មូល​ស្រី​អប្សា​រា​៣​នាក់ ភូមិ​ព្រែក​មហាទេព ។ ដកហូត​កុំព្យូទ័រ​ចំនួន​៣៥​គ្រឿង  សិស្សានុសិស្ស​ដែល​មាន​មួយចំនួន​ជា​អនីតិជន ចំនួន​១៤​នាក់ និង​ម៉ូតូ​ចំនួន​៧​គ្រឿង​។​ទី​២​មាន យីហោ  អ៊ី​ម​ផាយ​អឺ ណេតដោយ​ម្ចាស់​មានឈ្មោះ​រឹ​ទ្ធ វិទ្យា ទល់មុខ​សិប្បកម្ម​បេង​ភី​ភូមិ​ព្រែក​មហាទេព  ។ ធ្វើការ​ដកហូត​កុំព្យូទ័រ​ចំនួន​២៩​គ្រឿង នាំខ្លួន​សិស្សសាលា​ទៅ​ធ្វើការ​អប់រំ​ចំនួន​១៦​នាក់ ម៉ូតូ​ចំនួន​១០​គ្រឿង​។ ម្ចាស់​អ៊ី​ន​ធឺ​ណែ​ត​ទាំង ២ កន្លែង​បាន​និយាយ​ដូចគ្នា​ដោយ​ពួកគាត់​មាន​ច្បាប់​អាជីវកម្ម​ប្រៃ​ស​ណី​និង​ ទូរគមនាគមន៍​កម្ពុជា ហើយ​បើ​បិទ​របរ​គាត់ ពួកគាត់​គ្មាន​របរ​ផ្សេង​សំរាប់​ចិញ្ចឹមជីវិត​ទៀត​ទេ​។​

​លោក ម៉េង លាង បានបញ្ជាក់​ថា មុន​ឈានដល់​ការបង្ក្រាប​ទីតាំង​បើក​អ៊ី​ន​ធឺ​ណែ​ត ដោយ​មាន​អាណាព្យាបាល​សិស្ស​មួយចំនួន​មានប្រតិកម្ម​ថា​កូនចៅ​មិន​ទៅ​លា​លា​ រៀនសូត្រ​ចូល​លេង​អ៊ី​ន​ធឺ​ណែ​ត​មាន​ទំនាក់ទំនង​ជាមួយ​មិត្តភ័ក្ត​មិនល្អ​ ឈាន​ទៅ​ដល់​ការប្រើប្រាស់​គ្រឿងញៀន​ក៏​មាន​។​ម្យ៉ាងទៀត​ពួក​ម្ចាស់​អ៊ី​ន​ធឺ ​ណែ​ត​បាន​យកឈ្មោះ​អ្នក​ធំ​នៅ​បាត់ដំបង​មក​លាប​ដូច្នេះ​ការបង្ក្រាប​នេះ​មិន ​ថា​អ៊ី​ន​ធឺ​ណែ​ត ស្របច្បាប់​ឬ​មិន​ស្របច្បាប់​ទេ​អោយតែ​មាន​សិស្សានុសិស្ស​ឬ​ក្មេង​មិន​គ្រប់ ​អាយុ​១៥​ឆ្នាំ​ចូល​លេង​គឺ​បង្ក្រាប​ទាំងអស់​។​ព្រោះ​ពួកក្មេងៗ​លេង​ល្បែង​ ហ្គេម​ជាង​បើក​អ៊ី​ន​ធឺ​ណែ​ត​មើល​ព័ត៌មាន ។​

​លោក ហេង លុយ ព្រះរាជអាជ្ញារង​បានអោយ​សមត្ថកិច្ច​ដឹកជញ្ជូន​វត្ថុតាង​និង​ម្ចាស់ផ្ទះ ទៅ​ស្នងការដ្ឋាន​ខេត្ត​ដើម្បី​សាកសួរ​តាម​ផ្លូវច្បាប់​។​ចំណែក​ សិស្សានុសិស្ស​មិន​គ្រប់​អាយុ​១៥​ឆ្នាំ​ក៏​ត្រូវ​ធ្វើ​ការអប់រំ​ដោយ​អោយ​ អាណាព្យាបាល​មក​ធ្វើ កិច្ចសន្យា​រួច​អោយ​ត្រឡប់​ទៅផ្ទះ​វិញ ៕

 

2014_08_15b (2) 2014_08_15b (3) 2014_08_15b (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment