កំពង់ធំៈហេតុការណ៏គ្រោះថ្នាក់មួយបានកើតឡើងកាលពីវេលាម៉ោង៥កន្លះទាបភ្លឺ ថ្ងៃទី២៦ខែកក្តដាឆ្នាំ២០១៦ នៅចំនុចភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៏ ខេត្តកំពង់ធំ រវាងម៉ូតូ C.125ពណ៍ខ្មៅ ពាក់ស្លាកលេខ1C.22.36.ជិះឌុបគ្នា ស្រឡាំងភ្លើងជ្រុលទៅបុកគូថគោយន្តកន្ត្រៃដឹកគ្រែ បង្កឲ្យស្លាប់ម្នាក់ រងរបួសម្នាក់ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបារាយណ៏ សន្ទុក។
ប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញគោយន្តកន្ត្រៃឈប់ស្ងៀមនៅលើចិញ្ចើមផ្លូវជាតិលេខ៦ ស្រាប់ម៉ូតូធ្វើដំណើ ស្របទិសគ្នាមកពីក្រោយក្នុងទិសដៅពីជើងទៅត្បូង ទំនងជាចាំងភ្លើងរថយន្តមួយគ្រឿងទៀត ស្រាប់តែវគ្គនឹងគោយន្តដឹកគ្រែឈច់ចត់ស្ងៀម ក៏ជ្រុលចង្កូតទៅបុកគូថគោយន្តពីក្រោយពេញទំហឹងបង្កអ្នកបើកបរម៉ូតូស្លាប់ និងអ្នករួមដំណើរងរបួសស្រាលដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកំពង់ថ្ម! ទើបឃើញសមត្ថកិច្ចមកដល់ធ្វើការវាស់វែង និងបញ្ជៀសការកកស្ទះចរារណ៏។
លោក វរៈសេនីយ៏ត្រី សនតាល់ អធិការរងស្រុកបារាយបានបញ្ជាក់ថា! ជនរងគ្រោះឈ្មោះតាំងវន ភេទប្រុសអាយុ២៨ឆ្នាំនៅភូមិសំឡី ឃុំសំឡី ស្រុកកំពង់រោទិ៏ ខេត្តស្វាយរៀង (ស្លាប់)អ្នករួមដំណើឈ្មោះ កែវវ៉ាន់ ភេទប្រុសអាយុ៣២ឆ្នាំភូមិល្វេ ឃុំក្រាំង ៩របួសជើង ស្តាំ) និងម្ចាស់គោយន្តកន្ត្រៃឈ្មោះសុខពៅ គេចខ្លួន! ក្រោយពេលវាស់វែងចប់សមត្ថកិច្ចបានប្រមូលវត្ថុតាងទៅរក្សាទុកនៅអធិការស្រុកបារាយណ៏ រងចាំដោះស្រាយនៅពេលក្រោយ។