កំពង់ធំៈ បុរសម្នាក់ បើកបរម៉ូតូវ៉ា ទាំងរថយន្តតូចធំ តែចៃដន្យភ្នាត់ស្នៀត បុកគូថរថយន្តដែលកំពុងតែដឹកទំនិញ បណ្តាលឲ្យដួលបែកក្បាល ឈាមហូរស្រោចថ្នល់ កាលនៅរសៀលម៉ោង២.១៥ នាទីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០១៦ នៅត្រង់ចំនុចភូមិ ក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
តាមសាក្សីដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់មានសសភាពស្រវឹងជោជាំ បានជិះម៉ូតូម៉ាកសង់សេ១២៥ សេរីឆ្នាំ ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BP-3093 បានជិះក្នុងល្បឿនលឿនវ៉ារថយន្តជាច្រើនគ្រឿង នៅជាប់នឹងដៃកាន់សម្លរម្ជូរគ្រឿងសាច់គោ បំរ៉ុងយកទៅ ក្លែមបន្ត លុះបើកវ៉ារថយន្តមួយគ្រឿងចុងក្រោយ ស្របពេលដែលមានរថយន្តធំ បើកបញ្ច្រាស់ ទិសគ្នាក៏បែរមកបុកនិងគុថរយន្តសាំយ៉ុងពីក្រោយ ដែលមានស្លាកលេខ កំពង់ធំ 2A-8771 ពណ៌លឿង បណ្តាលឲ្យដែកកាងឡានចំនួន៣ដើម វៀច ចំណែកជនរងគ្រោះបានបោកក្បាលហូរឈាមស្រោចថ្នល់ ដោយសារតែពុំបានពាក់មួកសុវត្តិភាព ។
អ្នកបើកបរម៉ូតូឈ្មោះ រ៉ូ អាយុប្រមាណ៣២ឆ្នាំ ជាជនរងគ្រោះ ដើមកំណើតរស់នៅខេត្តតាកែវ បានប្រពន្ឋរស់នៅភូមិស្នោ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំប្រពន្ឋឈ្មោះរ៉ា មានមុខរបរជាកម្មករស៊ីឈ្នួលគេ។ដោយ អាការៈធ្ងន់ធ្ងរ ត្រូវបានរថយន្ត ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន ក្នុងទីរួមខេត្តកំពង់ធំ ចំណែកម្ចាស់រថយន្ត ក្រោយពីកើតហេតុ ក៏បានគេចខ្លួនសិន ទោះជាខ្លួនឯងមិនបានធ្វើខុសក៏ដោយ ដែលជាទម្លាប់អ្នកបើកបរ ខណៈពេលដែលឃើញជនរងគ្រោះមានអាការៈធ្ងន់ធ្ងរ សមត្ថកិច្ចមិនទាន់ទទួលបានអត្តសញ្ញាណ រីឯរថយន្ត និងប៉ូតូត្រូវបាននាំយកមករក្សាទុកនៅអធិការក្រុងស្ទឹងសែន ដើម្បីឲ្យតំណាងភាគីទាំងសងខាងចូលមកដោះស្រាយតាមផ្លូវច្បាប់។