0

បាក់​ប្លង់​សេ​សាង​សង់ផ្ទះ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់ ស្លាប់ភ្លាមៗនៅ​និង​កន្លែងកើតហេតុ

ខេត្តកំពង់ធំ ៖ បុរស​វ័យ​ចំណាស់​ម្នាក់ បាន​ស្លាប់ភ្លាមៗនៅនឹងកន្លែង​កើតហេតុ ដោយសា​បាក់​ប្លង់​សេ​សាង​សង់ផ្ទះ​សង្កត់​លើ ។ ហេតុការណ៍​នេះ បានកើត​ឡើង នៅ​ព្រឹក ថ្ងៃទី២៣.០៧.២០១៦ វេលា​ម៉ោង៧.១០នាទី នៅ​ភូមិ​ចាន់​ល្ហ​ង ឃុំ​ឈូក​ខ្សាច់ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

បើតាម​ប្រភពពី​សមត្ថកិច្ច​បានអោយ​ដឹងថា​មាន​ករណី​បាក់​ប្លង់​សេ​សាង​សង់ផ្ទះ​បណ្តាលអោយ​ស្លាប់​មនុស្សម្នា​ក់​ឈ្មោះ​មាន់.យ៉ុ​ន ភេទ​ប្រុស អាយុ៦១ឆ្នាំ នៅ​ភូមិ​សេរី​សុខុម.ឃុំ​ឈូក​ខ្សាច់.ស្រុក​បារាយ.ខេត្តកំពង់ធំ ។ ចំពោះ​ជនរងគ្រោះ ប្រភព​មិនទាន់​បញ្ជាកថា ជាជាង​សាងសង់ រឺ ជា​ម្ចាស់ផ្ទះ​នៅឡើយ​ទេ ។

ករណី​គ្រោះថ្នាក់​នៃ​ការសាងសង់​ផ្ទះ​គ្រប់​ប្រភេទ​តែងតែ​ជួបប្រទះ​នូវ​បញ្ហា​គ្រោះថ្នាក់​បានកើត​ឡើងជា​រើយៗដូចនេះ​សូមអោយ​បងប្អូន​ជាជាង​សំណង់​ទាំងឡាយ​មុននឹង​សាងសង់.រឺ​នៅពេល​សាងសង់​ត្រូវ​បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័​អោយបាន​ខ្ពស់​ជាសវាង​ការគ្រោះថ្នាក់​នឹកស្មាន​មិន​ដល់​បច្ចុប្បន្ន​សាកសព​ជន​រង​បងប្អូន​យកទៅ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​យ៍ ៕

88a92ee8-46df-430c-b455-a2b522de8018 de860b5c-82f4-4959-adf1-c91a3be1893393d82b72-ba00-4e99-81a8-4ef2660fea9b

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!