ខេត្តកំពង់ធំ ៖ មន្ត្រីរាជការ និងអជ្ញាធរ រួមទាំងប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំ មានសេចក្តីត្រេតអរ យ៉ាងខ្លាំង ខណៈពេលដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ចើញចុះមកសួរសុខទុក្ខ ជាមួយអជីវករផ្សាកំពង់ធំ ដែលសម្តេចនាយក ធ្លាប់ជួយសាងសង់ជួសជុលមកវិញ បន្ទាប់ពីមានអគ្គីភ័យឆាបឆេះ កន្លងមក ក្នុងឳកាសនោះដែរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសំណេះសំណាលជាមួយ អាជ្ញាធរនិង មន្ត្រីរាជការដែលបាន បំរើការនៅក្នុងខេត្តកំពង់ធំ នៅព្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០១។
បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះសួរសុខទុក្ខអជីវករផ្សាចាស់កំពង់ធំ គឺត្រូវបានទទួល រាក់ទាក់និងអបអរក្រៃលែង ពីសំណាក់ប្រជាពលរដ្ឋ ដែលបានផ្តល់នូវភាពកក់ក្តៅ និងចុះសំណេះសំណាលជាមួយ និងប្រជាពលរដ្ឋ ដែលបានបង្ហាញឲ្យឃើញនូវភាពសិទ្ធស្នាល រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និងប្រជាពលរដ្ឋ ៕