ខេត្តបន្ទាយមានជ័យ ៖ ពិតជារន្ធត់ខ្លាំងណាស់ … ខណះបុរសម្នាក់ បើករថយន្តចូលផឹកកាហ្វេ លុះពេលចេញមកវិញ ទំនងមិនដឹងថាមានក្មេង នៅខាងក្រោយរថយន្ត ពីស្មើណា បណ្តាលឲ្យកិនស្លាប់ទាំងព្រឹក ក្រោយបង្កការភ្ញាក់ផ្អើល ជនបង្កបានបើករថយន្តគេចខ្លួន រីឯឪពុកម្តាយក្មេងរងគ្រោះ បានត្រឹមស្រែកយំបោកខ្លួនដូចអក ព្រោះបាត់បង់កូនជាទីស្រលាញ់ ក្នុង១ពព្រិចភ្នែក ។
ហេតុការណ៍ដ៏គួរឲ្យអាណោចអាធ័មមួយ បានកើតឡើង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ នៅមុខហាងកាហ្វេមួយកន្លែង ក្នុងភូមិមិត្តភាព សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្មេងរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះថា « ហាក់ ឥស្សរយស» ជាកូនប្រុសបណ្តូលចិត្ត របស់នាយកសាលាឯកជនមួយ ដែលបានដាក់ឈ្មោះ ក្មេងរងគ្រោះនេះឯង ។
នាយកសាលា »ឥស្សរយស» មានទីតាំនៅភូមិក្បាលស្ពាន2 សង្កាត់និងក្រុងប៉ោយប៉ែត មិនបានរៀបរាប់អ្វីនោះទេ គ្រាន់តែនិយាយថា លោកបានស្គាល់ម្ចាស់រថយន្តបង្កនោះហើយ បន្ទាប់មកលោកគិតថា ស្រែកយំអាណិត កូនប្រុសបណ្តូលចិត្ត មិនគួរស្លាប់ចោលឪពុកម្តាយ ទាំងអាយុទើបតែ២ឆ្នាំ បែបនេះឡើង ។ ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេឃើញក្មេងរងគ្រោះទៅហាងកាហ្វេ ចំណុចកើតហេតុ ជាមួយឱពុក ហើយបុរសជាឱពុក រវល់ជជែករឿងជួលផ្ទះ ជាមួយគេលុះចេញមកវិញ ស្រាប់តែឃើញ កូនគាត់ត្រូវរថយន្តកិនស្លាប់តែម្តង ។
ប្រភពប្រាប់ថា អ្នកបើកបររថយន្តបង្ករឈ្មោះ សួន.អូន ភេទប្រុស អាយុ50ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ ដោយក្រោយកើតហេតុ គេឃើញម្ចាស់បើកយកទៅចតទុកក្នុងផ្ទះ និងចាក់សោរពីខាងក្រៅលុះម៉ោងជិត11ព្រឹកដដែល ទើបឃើញកូនប្រុសរបស់ម្ចាស់រថយន្តឈ្មោះថងទៅចាក់សោរយករថយន្តជិះចេញទៅទិសខាងកើត ហើយខណះពេលនេះ សមត្ថកិច្ចកំពុងតាមរករថយន្តបង្ករមិនទាន់ឃើញនៅឡើយទេ ៕