0

នគរបាល​ស្រុក​កំរៀង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រឹបអូស​បាន​ថ្នាំញៀន ១៦០គ្រាប់

ខេត្តបាត់ដំបង ៖ កំលាំង​ជំនាញ​នៃ​អធិការដ្ឋាន នគរបាល​ស្រុក​កំរៀង ខ​ណះ​កំពុង​ចុះ​ល្បាត តាម​ភូមិសាស្ត្រ នា​យប់​ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៦ លុះ​មកដល់​ចំណុច ក្រុមទី០៤ ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង បាន​ប្រទះឃើញ មុខសញ្ញា​សង្ស័យ​ម្នាក់ ដែល​កំពុង​អង្គុយ ក្នុងផ្ទះ​តែ​ចំហរទ្វារ លុះ​ពេល​ឃើញ​សមត្ថកិច្ច ជនសង្ស័យ​បាន​រត់​ចូល​ផ្ទះ យ៉ាង​លឿន ។
ដោយមាន​ការសង្ស័យ សមត្ថកិច្ច បាន​សុំ​ធ្វើការ​ឆែកឆេរ រួច​ដកហូត បាន​វត្ថុតាង ដូចជា ៖ ថ្នាំ​គ្រាប់​រាង​មូល​សំប៉ែត ពណ៌​ផ្កាឈូក មាន​អក្សរ​បរទេស (WY) នៅជាប់​នៃ​ចំហៀង គ្រាប់​ថ្នាំ​នីមួយ ចំនួន១៦០គ្រាប់ ដែល​ជនសង្ស័យ ច្រក​ក្នុង​ថង់​ប្លា​ស្ទិ​ក កឹ​ប​មាត់ ពណ៌​ខៀវ ចំនួន០១ថង់ ។ ម៉ូតូ០១គ្រឿង ម៉ាក​ហុងដា រី​ប៊ែ​ល ពណ៌​ខ្មៅ លេខ​ម៉ាស៊ីន TA200 E-0015073 គ្មាន​ស្លាក​លេខ និង​ដែកកេះ ចំនួន៥ និង​ថង់​ប្លា​ស្ទិ​ក សម្រាប់​ច្រក​ថ្នាំញៀន មួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុតាង កំពុង​ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត ៕

c933970a-af94-4faf-813e-21691f44ee44

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!