0

អាជ្ញាធរ​ក្នុងស្រុក​ស្រែអំបិល កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ស្អប់ខ្ពើម​និង​ក្តៅក្រហាយ ជាខ្លាំង

ខេត្តកោះកុង ៖ ប្រជាពលរដ្ឋ រស់នៅ​ចំណុច វត្ត​គង​ឆា ស្ថិត​ក្នុងភូមិ ព្រះ​អង់​កែវ ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង បាន​និយាយថា ក្រុមហ៊ុន​ចំការ​អំពៅ របស់លោក​លី.យុង (ឥឡូវ​ក្រុមហ៊ុន​នេះ កាត់​អោយទៅ ក្រុមហ៊ុន​ថៃ) បានធ្វើ​របង​បិតផ្លូវ និង​ង​កាយ​ប្រឡាយ បិតផ្លូវ​រទេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ប្រមាណ​ជា៥ភូមិ ត្រូវ​ដើរកាត់​តាម​ភ្លឺស្រែ ឬផ្លូវវៀងតូច គ្រលុគ្រលាក់ យ៉ាងវេទនា ទាំងអស់គ្នា ហើយ​បញ្ហា​នេះ ពួកគាត់​បាន​រាយការណ៍​ប្រាប់ លោក​មេភូមិ និង​លោក​មេឃុំ ឈ្មោះ​ម៉េង.យុយ ជាច្រើន​ដង​ដែរ តែ​គ្មាន​អ្នកណា​អើពើរ​ឡើយ ។

ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​នេះ អ្នកសារព័ត៌មាន ធ្លាប់​ព្យាយាម​ទំនាក់ទំនង តាម​ទូរស័ព្ទ ថែមទាំង​ធ្លាប់​ទៅ​ជួប​ផ្ទាល់ ដើម្បី​សាកសួរ​ព័ត៌មាន តែ​អស់លោក អាជ្ញាធរ​ភូមិ​ឃុំ នៅ​ទីនោះ ពិបាក​ជួប​ជាង នាយករដ្ឋមន្ត្រី ទៅទៀត ។

ចំណែក ចៅហ្វាយស្រុក​ស្រែអំបិល លោក​ទួន.សីលា ត្រូវបាន​គេ​កត់​ច្បាស់​ថា តាំងពី​កាន់តំណែង មិនដែល​ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ​ទេ លុះត្រាតែ​មានកម្ម​ពិធី ទើប​ឃើញ​មុខ ប៉ុន្តែ​បើ​បទល្មើស​ពាក់ព័ន្ធ កើតឡើង​ក្នុងស្រុក ដូចជា​ឈូក​ឆាយដី​ភ្នំ កាប់​ព្រៃ លិច​ទឹក​កាប់​ព្រៃកោងកាង នឹង​បទល្មើស​ផ្សេងទៀត លោក​ចៅហ្វាយស្រុក រូបនោះ លាក់​មុខ​ជិត ដូច​អណ្តើក អី​ចឹ សង្ស័យ​ពាក់ព័ន្ធ លាភ​សក្ការ: ។

ដោយសារ អាជ្ញាធរ​ស្រុកស្រែ​អំបិល អសមត្ថភាព មិន​ខ្វល់​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ ប្រភព​ជាច្រើន បាន​សំណូមពរ​ឲ្យ លោក ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង មេត្តាជួយ​ចាត់វិធានការ ដោះស្រាយ​ជូន​ពលរដ្ឋ​រងគ្រោះ​ផង ជាពិសេស​សូម​លោក​អភិបាលខេត្ត ជួយ​យក​ចៅហ្វាយស្រុក​ស្រែអំបិល ទៅ​ដុះក្អែល​ចេញ​ម្ដង​ផង កុំ​ឲ្យ​ត្រី​ស្អុយ​មួយ ស្អុយ​មួយ​កន្ត្រក ៕

2beb7d1a-12b1-404b-861f-61bd190e5a18

Filed in: ទំនាស់ដីធ្លី

Recent Posts

Bookmark and Promote!