ខេត្តកំពង់ធំ ៖ បុរសអភ័ព្វម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ខណះដើរឆ្លងថ្នល់ ពុំមានការប្រុងប្រយ័ត្ន ត្រូវរថយន្ត ដែលកំពុងបើកបរ ក្នុងល្បឿនដូចព្យុះ បុកប៉ើងដូចសី ថែមទាំងផ្តាច់ជីវិត ឲ្យដាច់ខ្យល់ ស្លាប់ភ្លាមៗ ។
ហេតុការណ៍ដែលបណ្តាលឲ្យមានការភ្ញាក់ផ្អើល ដោយសារការគ្រោះថ្នាក់ចរាចរណ៍ នេះបានកើតឡើងនៅវេលាម៉ោង ៤. ១០នាទី រសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៦ នៅត្រង់ភូមិត្រពាំងវែងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន. ខេត្តកំពង់ធំ ជនរងគ្រោះ ពុំត្រូវបានគេស្គាល់ឈ្មោះ និងអត្តសញ្ញាណនោះទេ ភេទប្រុស អាយុ ៣៥ឆ្នាំ ហើយពុំដឹងថា រស់នៅទីណានោះទេ បានស្លាប់នៅកន្លែងកើតហេតុភ្លាម។
រីឯអ្នកបើករថយន្តបង្ករហេតុឈ្មោះ.ច្រឹង សាមន ភេទប្រុស. អាយុ. ២១ឆ្នាំរស់នៅភូមិ.ត្រពាំងត្រស់ ឃុំអន្លង់សំណរ ស្រុក ជីក្រែង ខេត្ត សៀមរាប បានបើកបររថយន្តម៉ាក គៀ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3-9613. ក្រោយពីកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនបង្ករតាមបញ្ជា របស់លោកអុិត សុធា ព្រះរាជាអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំពីបទបើកបរបង្ករឲ្យមានមនុស្សស្លាប់។
ចំណែកសាកសពជនរងគ្រោះខណះនេះ ពុំទាន់ដឹងពីអត្តសញ្ញាណនៅឡើយទេ ទើបប្រជាពលរដ្ឋបាននាំគ្នា ដឹកសាកសពយកទៅតម្កល់ទុកនៅវត្តក្តីសែន សង្កាត់ស្រយូវ ក្រុងស្ទឹងសែន រងចាំសាច់ញាតិបងប្អូនទទួល យកទៅធ្វើបុណ្យតាមប្រពៃណី។