មន្ត្រីនគរបាល នៃអគ្គនាយកដ្ឋានពន្ធនាគារ ម្នាក់ ទំនងជាស្រវឹង ធ្លាក់ភ្នែកខ្លាំង បានបើករថយន្តលេឿន ដូចហោះ ជ្រុលបុកលេឿនខេឿនផ្លូវ រេចង្កូតបុកផ្ទប់បង្គោលភ្លើង ពាណជិកម្មក្រុមហ៊ុន Cellcard ២ដើមបាក់ខ្ទេចហ្មត់ ចំណែករថយន្តរងការខូចខាត ផ្នែកខាងមុខ និងផ្ទុះពោងសុវត្ថិភាពមិនអាចបន្តដំណើរទៅមុខបាន .។
ហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវលេខ២១៧ ( ព្រះមុន្នីរ៉េត ) ទល់មុខសាលាបឋមសិក្សាស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១២ និង ០០នាទីរំលងអាធ្រាត្រយប់ឈានចូលថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៦ ៕