0

បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន បណ្តាល​ឲ្យ​យុវ​សិស្ស​ម្នាក់ ស្លាប់​យ៉ាង​អាណោចអាធ័ម

ខេត្តកំពង់ធំ ៖ យុវជន​ម្នាក់​ត្រូវ​រថយន្តបុក​ស្លាប់ភ្លាមៗនៅ​និង​កន្លែងកើតហេតុ បន្ទាប់ពី​បត់​ចូល​ការ​រាស់​សាំង​មួយកន្លែង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គូរ​អោយ​រន្ធត់​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង18និង00នាទី​ល្ងាច ថ្ងៃទី20ខែកក្កដា​ឆ្នាំ2016 នៅលើ​កំណាត់​ផ្លូវជាតិ​លេខ6 (ផ្លូវ​អាស៊ាន​ថ្មី) ស្ថិតក្នុង​ភូមិ​វាំង​ខាងជើង ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្តកំពង់ធំ ។

លោក ស៊ីវ វណ្ណា  អធិការរង​ចរាចរណ៍​ស្រុក​សន្ទុក បានអោយដឹងថា មុនពេល​កើតហេតុ រថយន្ត​រ៉េ​ន រូ​វើ​ស្លាក​លេខ ខម2-8886 ចេញពី​ជើង​ទៅ​ត្បូង ហើយ​គេ​ឃើញ អ្នកជិះ​ម៉ូតូ​ឌ្រី​ម សង់  C125ពណ៍​ខ្មៅ​ស្លាក​លេខ កំពង់ធំ​1T 0891 ចេញពី​ត្បូង​ទៅ​ជើង បញ្ច្រាស់ទិស​គ្នា ពេលមកដល់​កន្លែងកើតហេតុ គេ​ឃើញ អ្នក​ជិ:ម៉ូតូ​បត់​ចូល​កា​រាស់​សាំង ដោយ​មិន​មើល​ឆ្វេង​ស្តាំ ធ្វើ​ឲ្យ​រថយន្ត​រ៉េ​នរូ​វើ ស៊េរី​ទំនើប ជាន់​ហ្វ្រាំង​មិនទាន់ បណ្តាល​ឲ្យ​បុក​ពេញ​ទំ​ហ៊ឹង បែកក្បាល​ធ្លាយ​ខួរ ស្លាប់ភ្លាមៗនៅ​និង​កន្លែងកើតហេតុ ។

ជន​រង​ឈ្មោះ ប៉ន  ប៉ុន ជា​សិស្ស​ថ្នាក់​ទី11 ភេទ​ប្រុស  អាយុ19ឆ្នាំ ទីលំនៅ​ភូមិ​ផ្លុ​ង ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្តកំពង់ធំ ។ ចំណែក​ម្ចាស់​រថយន្ត​សេរី​ទំនើប ត្រូវគេ​ដឹងថា ជា​មន្ត្រីជាន់ខ្ពស់ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។ បច្ចុប្បន្ន រថយន្ត​និង​ម៉ូតូ ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សារ​ទុក នៅ​អធិការដ្ឋាន  នគរបាល​ស្រុក​សន្ទុក ដើម្បី​ដោះស្រាយ ។ រីឯ​សាកសព​ជនរងគ្រោះ ឪពុកម្តាយ​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​យ៍ ៕

fd3d462c-f41e-4cac-9d34-9e5b9ce409fd

Filed in: គ្រោះថ្នាក់ចរាចរណ៍

Recent Posts

Bookmark and Promote!