ភ្នំពេញ៖ ស្ត្រីសង្ស័យ ចំនួន២នាក់ ត្រូវបាន កម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាល ស្រះចក ចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង ១១:១០ព្រឹក ថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០១៦ នៅចំណុចមុខមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំទី៤ ផ្លូវលេខ៦១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពី បានធ្វើសកម្មភាព លួងល្មមស្រី្តម្នាក់ ឲ្យទៅកន្លែងស្ងាត់ រួចចាប់ច្របាច់ក គំរាមឲ្យដោះក្រវិលក្មេងស្រី អាយុជាង ១ខួប ទំងន់១ជីមាស បានសម្រេច ហើយគេចខ្លួន បានរយះពេល២ថ្ងៃ ក៏ត្រលប់មក មន្ទីរពេទ្យគន្ធបុប្ផាវិញ ហើយត្រូវស្ត្រីរងគ្រោះ ជាម្តាយរបស់ក្មេងស្រីរងគ្រោះ ប្រទះឃើញ ចាប់ប្រគល់ឲ្យ សមត្ថកិច្ច ។
ជនសង្ស័យមិនទាន់ស្គាល់អត្តសញ្ញាណ ព្រោះពេលនេះ កំពុងត្រូវបាន សមត្ថកិច្ច នៃអធិការនគរបាល ខណ្ឌដូនពេញ ធ្វើការសួរនាំ នៅឡើយ ៕