0

កម្មករ១ក្រុម​ផ្ទុះ​ការតវ៉ា នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខ​ណះ​សន្តិសុខ​ថៃ​ចាប់​រទេះ សង្ស័យ​ប្រកាន់​បក្ខពួក

ខេត្តបន្ទាយមានជ័យ ៖ កម្មករ​អូស​រទេះ១ក្រុម បាននាំគ្នា​លើក​បដា ផ្ទុះ​ការតវ៉ា នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បន្ទាប់ពី​សន្តិសុខ​ថៃ (យ៉ា​ម) ចាប់​រទេះ​របស់​ពួកគាត់ យកទៅ​ទុក​រាប់​ខែ​ឆ្នាំ សង្ស័យ​ប្រកាន់​បក្ខពួក ជាហេតុ​ធ្វើ​ពួកគាត់​ខ្លះ ត្រូវ​ពិបាក​គ្មានអ្វី​រកស៊ី ខ្លះ​ត្រូវ​រកលុយ​សង ថ្លៃ​រទេះ​ដែល​ជួល ពី​គេ​ដើម្បី​យកមក​រកស៊ី ។
ប្រភពពី​កម្មករ​ប្រាប់ថា កន្លងមក​សន្តិសុខ​ថៃ (យ៉ា​ម) បាន​ចាប់​រទេះ​ពួកគាត់ ទៅ​ទុក​ដោយ​គ្មាន​មូលហេតុ អស់​រយ:ពេល​ជាច្រើន​ខែ​ឆ្នាំ ហើយ​ទង្វើ​នេះ​បាន​បន្ត កាន់តែខ្លាំងឡើងៗ ខ​ណះ​អ្នកខ្លះ បាន​រត់​ទៅប្តឹង មន្ត្រី​ពាក់ព័ន្ធ ឲ្យ​ជួយ​អន្តរ​គន៍ បានត្រឹមតែ​ម្តង​ឬ​ជា២ដង ប៉ុណ្ណោះ ។
ប្រភព​បន្តថា សន្តិសុខ​ថៃ (យ៉ា​ម) ដែល​បាន​ចាប់​រទេះ របស់​ក្រុមកម្មករ​ខ្មែរ យកទៅ​ទុក​នោះ ហាក់បីដូចជា ប្រកាន់​បក្ខពួក ធ្វើតាម​ទំនើងចិត្ត មិន​ខ្វល់​ពី​ផលប៉ះពាល់ ការរកស៊ី​និង​ជីវភាព គ្រួសារ​របស់គេ​នោះទេ ហើយ​ករណីនេះ មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រកព្រំដែន នៃ​ប្រទេស​ទាំង២ ហាក់​មិន​អើពើរ​ចំពោះ ក្រុមកម្មករ​អូស​រទេះ​ខ្មែរ ដែលជា​ជនរងគ្រោះ នោះឡើយ ។
ទោះបីជា​យ៉ាងណា ខ​ណះ​ពេល​កំពុង​ផ្ទុះ​ការតវ៉ា នៅ​ចំណុច ច្រកទ្វារព្រំដែន អន្តរជាតិ​អន្តរជាតិ​ប៉ោយប៉ែត នា​ព្រឹក​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ គេ​ឃើញ​មន្ត្រីនគរបាល ប្រចាំ​ច្រកទ្វារ​នោះ ចេញមក​ធ្វើការ​ដោះស្រាយ ដោយ​ស្នើរ​សុំ​ឲ្យ ក្រុមកម្មករ​អូស​រទេះ បញ្ឈប់​ការតវ៉ា រួច​ទុកពេល​ឲ្យ មន្ត្រី​កម្ពុជា ចំនួន២ទៅ៣ថ្ងៃ ក្នុងការ​ទាក់ទង រក​ដំណោះស្រាយ ជាមួយ​ភាគី​ថៃ ដើម្បី​ផ្តល់​យុត្តិធម៌ ជួន​ពួកគាត់​វិញ ៕
ក្រោយពី​មាន​ចរចារ​រួចមក ក្រុមកម្មករ​អូស​រទេះ បានសម្រេច​ចិត្ត រំសាយ​ការតវ៉ា ហើយ​នាំគ្នា​ត្រឡប់​ទៅ​លំនៅដ្ឋាន រៀងៗខ្លួន ៕

e34c3674-8a67-4046-b997-154fb64fb201

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!