ខេត្តកំពង់ចាម ៖ ព្រះសង្ឃ១អង្គសម្រេចព្រះទ័យចង.ក ធ្វើអត្តឃាត បណ្តាលឲ្យសុគត បាត់បង់ព្រះជន្ម ដោយមិនដឹងមូលហេតុ តែពុទ្ធបរិស័ទសង្ស័យថាមកពីព្រះអង្គមានជំងឺប្រចាំកាយ ដែលហេតុការណ៍នេះបានកើតមានឡើងកាលពីវេលាម៉ោង២និង៣០រសៀល ថ្ងៃទី១៩ កក្កដា ២០១៦ នៅវគ្គមេសររ៉ារាម ស្ថិតក្នុងឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
លោកប៉ាក សុជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់បានឲ្យដឹងថា ព្រះសង្ឃដែលចង.ក ធ្វើអត្តឃាតមានព្រះនាមវ៉ាន់ សុខជា ព្រះជន្ម២១ព្រះវស្សា គង់នៅវត្តមេសររ៉ារាមស្រែវាល បានយកខ្សែ រុំចង្កេះ ចង.ក នៅលើកុដិ បណ្តាលឲ្យ សុគត ដោយមិនដឹងមូលហេតុ តែពុទ្ធបរិស័ទក៏ដូចជាគណៈកម្មការវត្ត បានសន្និដ្ឋានថា មកពីព្រះអង្គ ឧស្សាហ៍ មានរោគាពាធ ប្រចាំកាយ ។
ក្រោយពីកើតហេតុ កម្លាំងជំនាញបច្ចេកទេសនគរបាលស្រុកស្ទឹងត្រង់ បានចុះពិនិត្យសាកសពហើយប្រគល់ឲ្យសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីផងដែរ ៕