ក្រោយពីបានទទួលបញ្ជាយ៉ាងជាក់លាក់ពី លោកឯកឧត្តម ឧត្តមសេនីយ៍ទោ ស ថេត និង លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណី នៅថ្ងៃទី19,07,2016នេះ កំលាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាន នគរបាល ក្រុងបាត់ដំបង បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ សំ ស៊ីណាត ហៅក្រៅ (ពេក) អាយុ36ឆ្នាំ រស់នៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ត្រូវបានឃាត់ខ្លួន នៅត្រង់ចំណុចក្រុមទី13 ភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ដោយជាប់ពាក់ព័ន្ធ ទៅលេី ករណីលួចគាស់ផ្ទះ ។
ក្នុងការឃាត់ខ្លួននោះ សមត្ថកិច្ចដកហូតបាន សម្ភារៈ-អាយផេត ពណ៌ខ្មៅ ចំនួន 01គ្រឿង ទូរសព្ទ័ អាយហ្វូនសិច ពណ៌ខ្មៅ ចំនួន01គ្រឿង ប្រដាប់សំរាប់ថ្ពក់យកទូរសព្ទ័ចំនួន01 នឹងប្រាក់ វៀតណាម ចំនួនបីលានហាសិបមឺនដុង ។
ជនសង្ស័យ បានឆ្វេីសកម្មភាព លួចគាស់ផ្ទះ កាលពីថ្ងៃទី13 កក្កដា 2016 វេលាម៉ោង 02និង00នាទីនៅចំនុចក្រុមទី03 ភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុង.ខេត្តបាត់ដំបង ដែលមានជនរងគ្រោះ ជាជនជាតិជប៉ុន ដោយមានតំណាងឈ្មោះ ភឹង វិសាល ភេទប្រុស អាយុ28ជាប្រធានសមាគមន៍ជប៉ុន)។
បច្ចុប្បន្នជនសង្ស័យខាងលេីនេះ ត្រូវបានបញ្ជូន ទៅសាលាដំបូង ខេត្តបាត់ដំបង ដេីម្បីចាត់ការ តាមនិតិវិធីច្បាប់ ៕