ខេត្តកំពង់ធំ ៖ មានករណីប្រជាពលរដ្ឋ ជាង30គ្រួសារ រស់នៅភូមិដងអន្ទាក់ ឃុំសាលាវិស័យ រួមទាំងមេភូមិផង និង ប្រជាជនរស់នៅភូមិសំបូរ ឃុំសំបូរ បាននឹងកំពុងស្នើសុំឲ្យ ឯកឧត្តម អភិបាលខេត្តកំពង់ធំ ជួយអន្តរាគមន៍ នឹងមានវិធានការបន្ទាន់ លើករណីឈួសឆាយ រំលោភយកដី អាស្រ័យផលរបស់ប្រជាពលរដ្ឋ នៅចំណុចជាន់រាត់តូច ព្រំប្រទល់ស្រុកប្រាសាទសំបូរ និងស្រុកប្រាសាទបល្ល័ង្គ ជាង100ហិចតា ពីសំណាក់ ស្មៀនឃុំសំបូរ និងមេភូមិកូនក្អែក ។
លោក គាន គុយ មេភូមិដងអន្ទាក់ នឹងជាអ្នកដែល ត្រូវគេរំលោភឈួសឆាយ យកដីស្រែ និង ប្រជាពលរដ្ឋម្ចាស់ដី បាននិយាយថា កាលពីថ្ងៃទី16,07,016 ឈ្មោះឌត ធី រស់នៅភូមិកូនក្អែកនឹងជាអ្នករៀបចំដី បាននិយាយថា គេមកឈួសឆាយតាមបញ្ជារលោកព្រះរាជអាជ្ញា បើចង់ដឹងមេចសួរទៅព្រះរាជអាជ្ញាទៅ ។ កន្លងមកប្រភពពត៌មានបានឲ្យដឹងថា លោកខៀវ ប៉ាង អភិបាលស្រុកប្រាសាទសំបូរ បានហៅប្រជាជនអ្នកពាក់ព័ន្ធទៅដោះស្រាយតាមគោលនយោបាយ1ហិចតា20ម៉ឺនរៀល តែប្រជាជនមិនព្រម ។
រហូតដល់ថ្ងៃនេះផ្ទាល់ក៍មានករណីប្រើប្រាស់ត្រាក់ទ័រឈួសឆាយ នឹងបានបណ្ដេញមេភូមិដងអន្ទាក់ដែលកំពុងបើកគោយន្តភ្ជួរស្រែចេញពីស្រែដោយក្រុមអ្នករៀបចំដីបានប្រើប្រាស់ មេភូមិកូនក្អែក មកគំរាម មេភូមិដងអន្ទាក់ អះអាងថាជាដីរបស់ភូមិកូនក្អែក អ្នកភូមិដងអន្ទាក់គ្មានសិទ្ធ។ ករណីនេះប្រជាពលរដ្ឋស្នើសុំអាជ្ញាធរមានវិធានការជាបន្ទាន់ផង ៕