ខេត្តកណ្តាល ៖ នេះជាករណីថ្មីមួយទៀត នៅក្នុងភូមិសាស្ត្រស្រុកស្អាង ពាក់ព័ន្ធទៅនឹងទូកចម្លងឆ្លងកាត់ទន្លេបាសាក់ បណ្តាលឲ្យរថយន្ត១គ្រឿងទៀតធ្លាក់ចូលទឹកទន្លេ កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចកំពងដរកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។
រថយន្តដែលជួបគ្រោះថ្នាក់ជាប្រភេទរថយន្តម៉ាក តាកូម៉ា ពាក់ស្លាកលេខ 2M-6152 ។ តាមសក្សីនៅកន្លែងកើតហេតុបានប្រាប់ថា រថយន្តដែលជួបគ្រោះថ្នាក់គឺឆ្លងពីត្រើយខាងកើត ឆ្លងមកខាងលិច ពេលចុះទូកដរ សង្ស័យច្រឡំជាន់ហ្គាថាជាហ្វ្រាំង ក៏រអិលធ្លាក់ទឹកតែម្តង បណ្តាលឲ្យបុរសម្នាក់ស្លាប់ ។
ជនរងគ្រោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ៕