ក្រុងប៉ោយប៉ែត ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងរបស់ក្រុមហ៊ុន ប៉ាស៊ីភិច បើកក្នុងល្បឿនលឿនគេចរថយន្តកាមរីបញ្ច្រាស់ទិសធ្លាក់ចូលប្រឡាយ តែសំណាងគ្មានអ្នករងរបួស ។
ហេតុការណ៍នេះបានកើតកាលពីវេលាម៉ោង១១:២៥នាទីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខក្លោងទ្វារវត្តអណ្ដូងថ្មមាស ស្ថិតក្នុងភូមិអណ្ដូងថ្មមាស សង្កាតផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចប្រាប់ថាៈអ្នកបើកបរមានឈ្មោះឯម ឡៃហ៊ាង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនខាងលើ រស់នៅក្នុងភូមិ-សង្កាត់ផ្សារកណ្ដាល ក្រុងបោយប៉ែត បើករថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ-ត្រាវ ចង្កូតឆ្វេង ពាក់ស្លាកលេខភ្នំពេញ3A-6605.។
សមត្ថកិច្ចបញ្ជាក់ថាៈមុនកើតហេតុរថយន្តក្រឡុកស៊ីម៉ង់ត៍ខាងលើបានធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅកើតក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុរថយន្តរងគ្រោះបានគេចរថយន្តធុនតូចបើកបញ្ច្រាស់ទិសក៏រេចង្កូតធ្លាក់ចូលប្រឡាយតែម្ដង តែមិនបណ្ដាលឲ្យបាត់បង់ព្រទ្យសម្បតិរដ្ឋ ឬគ្រោះថ្នាក់ដល់អ្នកដំណើរតាមផ្លូវឡើយ ។
ក្រោយហេតុការសមត្ថកិច្ចចុះដល់កន្លែងកើតហេតុធ្វើកំណត់ហេតុ ដោយមិនមានបង្កផលប៉ះពាល់ដល់អ្នកដ៏ទៃ ទើបសមត្ថកិច្ចឲ្យម្ចាស់ក្រុមហ៊ុនស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង។
គួរបញ្ជាក់ថា រាល់ថ្ងៃមានរថយន្តកុងតឺន័រធំៗដឹកទំនិញនៅក្នុងក្រុងប៉ោយប៉ែតមិនថារថយន្តរបស់ខ្មែរ ឬរថយន្តរបស់ថៃនោះទេការបើកក្នុងល្បឿនលឿនមិនគិតពីសុវត្ថិភាពអ្នកដទៃ គួរតែសមត្ថកិច្ចជំនាញពាក់ព័ន្ធមានវិធានការលើរថយន្តធំៗដឹកទំនិញ ព្រោះការបើកបរក្នុងក្រុងហាក់បីដូចជាមានភាពអណាធិបតេយ្យខ្វះការគោរពច្បាប់ចរាចរណ៍៕