ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋប្រទះឃើញ សាកសពអណ្តែតទឹកស្ទឹងជីនិត នៅស្ពានកំពង់ថ្ម បង្កអោយមានការភ្ញាក់ផ្អើល ហេតុការណ៍នេះ គេប្រទះឃើញនៅវេលាម៉ោង 6និង00នាទីព្រឹក ថ្ងៃទី18ខែកក្តដាឆ្នាំ2016នេះ នៅចំណុចស្ពានកំពង់ថ្ម បណ្តោយដងស្ទឹងជីនិត ស្ថិតក្នុងឃុំកំពង់ថ្ម និងឃុំបល្ល័ង្គ ព្រំប្រទល់ស្រុកបារាយណ៍ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
សាកសពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ សោម វ៉ា ភេទប្រុស អាយុ49ឆ្នាំ មានទីលំនៅភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ បើតាមសម្តីប្រជាពលរដ្ឋ នៅផ្សារកំពង់ថ្ម បានអោយដឹងថា: ជនរងគ្រោះ ស្លាប់ដោយសារលង់ទឹករូបនេះ ជាជនអណាថា គ្មានទីពឹងដើស៊ីឈ្នួល អូសរឺម៉កតាមផ្សារ រស់បានមួយគែរៗ មិនមានសាច់ញាត្តិ រស់ឯកកោតែឯង តែងតែផឹកស៊ីស្រវឹងរាល់ព្រឹក ។
សាកសពជនរងគ្រោះនេះ ពេលប៉ូលិសនិងក្រុមគ្រូពេទ្យ ធ្វើកោសល្យបច្ច័យ ពិតជាលង់ទឹក ដោយខ្លួនឯងពិតមែន មិនមែនជាអំពើឃាតកម្មអ្វីទេ ។ ចំពោះសាកសព ត្រូវបានគេ ស្រង់យកទៅធ្វើបុណ្យ តាមប្រពៃណីយ៍៕