ខេត្តបាត់ដំបង: លោកវរ:សេនីយ៍ទោ គិត.ហ៊ាង អធិការនគរបាល ស្រុកមោងឬស្សី បានអោយដឹងថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ០១:១៨នាទី រំលងអធ្រាតនៅចំណុចភូមិគួយជីកដី ឃុំរបស់មង្គល ស្រុកមោងឬស្សី មានករណី ចាប់រំលោភសេពសន្ទវ: បង្កដោយជនសង្ស័យ ១នាក់ ឈ្មោះ រី.រិទ្ធ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិគួយជីកដី ឃុំរបស់មង្គល ស្រុកមោងឫស្សី ដែលជនសង្ស័យរូបនេះបានលបឡើងទៅលើផ្ទះជនរងគ្រោះឈ្មោះ ជ.ឆ.វ ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
នៅពេលដែលឃើញជនរងគ្រោះជាក្មេងស្រីកំពុងដេក ជនសង្ស័យ ក៏ចាប់ខ្ទប់មាត់ក្មេងស្រីនោះហើយរំលោភសេពសន្ទវ: តែត្រូវ ក្មេងស្រីស្រែក ជនល្មើសរត់គេចខ្លួនបាត់ (មិនបានសំរេច)។
ករណីនេះកម្លាំងនគរបាលស្រុកមោងឫស្សី បានធ្វើការស្រាវជ្រាវ និង ចាប់ឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ដដែល វេលាម៉ោង ១៧:៣៤នាទី តាមបញ្ជារបស់លោក នួន.សាន ព្រះរាជ្ញាអមតុលាកាខេត្តបាត់ដំបង និងកំពុងកសាង សំណុំរឿង បញ្ចូនទៅសាលាដំបូងខេត្ត ៕