0

យោធា​ទួ​គី​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក អេ​ដូ​ហ្គេ​ន មិនបាន​សម្រេច ខណៈ​មហាជន​ចេញ​តវ៉ា​ប្រឆាំង

ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ពី​សំណាក់​ពួកយោធា​ទួ​គី បាន​រលាយ​ទៅវិញ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ បន្ទាប់ពី​មហាជន​បានចេញ​តវ៉ា​នៅតាម​ដងផ្លូវ ទៅតាម​ការអំពាវនាវ​ស្វែងរក​ការគាំទ្រ​ពី​មហាជន​របស់​ប្រធាន​ធិបតី លោក តា​យី​ប អេ​ដូ​ហ្គេ​ន។

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ បាន​រាយការណ៍​ថា លោក អេ​ដូ​ហ្គេ​ន ដែល​កំពុង​សម្រាក​ល​ម្អែ​កាយ នៅឯ​ឆ្នេរសមុទ្រ នៅពេល​ពួកយោធា​ធ្វើ​រដ្ឋប្រហារ​នោះ បានធ្វើ​ដំណើរ តាម​យន្តហោះ ត្រឡប់​ទៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​វិញ មុន​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ហើយ​បាន បង្ហាញមុខ នៅលើ​កញ្ចក់​ទូរទស្សន៍ នៅក្នុង​ចំណោម មហា​ន​ជន ជា​អ្នកគាំទ្រ នៅ​ខាង​ក្រៅ​ព្រលានយន្តហោះ ។

ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ បាន​ដកស្រង់​សម្ដី​លោក អេ​ដូ​ហ្គេ​ន ដែល​បាន​ថ្លែង​ទៅកាន់​អ្នកយកព័ត៌មាន​ថា ការបះបោរ​ប្រឆាំង គឺជា«ទង្វើ​ក្បត់ជាតិ» ហើយ​អ្នកទទួលខុសត្រូវ​ចំពោះ​ទង្វើ​នេះ នឹងត្រូវ​ទទួលទោស​យ៉ាងធ្ងន់ធ្ងរ។ ការចាប់ខ្លួន​មន្ត្រី​យោធា កំពុងដំណើរការ ហើយនឹង​មានការ​ចាប់​ខ្លួន​រហូតដល់​មន្ត្រី​ឋានៈ​ខ្ពស់ ដែល​ឈានទៅដល់​ការ​បោសសម្អាត​ពួកយោធា។

សំឡេង​កាំភ្លើង និង​គ្រាប់បែក បាន​លាន់លឺ ឡើង ទាំង​នៅ ទីក្រុង​អ៊ី​ស្តង់​ប៊ុល និង​រដ្ឋធានី​អង់កា​រ៉ា នៅក្នុង​យប់​ដ៏​ច្របូកច្របល់ បន្ទាប់ពី​ពួកយោធា បាន​កាន់កាប់​ទីតាំងនៅ​ទីក្រុង​ទាំងពីរ និង​ចេញ​បញ្ជា​ឲ្យ​ទូរទស្សន៍​រដ្ឋ អាន​សេចក្ដីថ្លែងការណ៍​ថា ពួកគេ​បាន​កាន់កាប់​អំណាច​ហើយ។

ប៉ុន្តែ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ទាហាន​ប្រហែល ៣០រូប ដែលជា​អ្នកគាំទ្រ រដ្ឋប្រហារ​នោះ បានចេញ​សារភាព​រួមទាំង​អាវុធ​របស់​ពួកគេ បន្ទាប់ពី​ត្រូវបាន​ប៉ូលិស​ប្រដាប់​ដោយ​អាវុធ បាន​ឡោមព័ទ្ធ នៅ​ទីលាន Taksim កណ្ដាល​ទីក្រុង​ទី​ស្តង់​ប៊ុ៕ ដោយ សហការី

8c2fdd22-8906-496b-9e66-b9ed5b52fe54 5d9099d9-b7db-449e-813b-33825eb97c4a

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!