ខេត្តកណ្តាល ៖ បុរសម្នាក់ធ្លាក់ពីលើទូក បណ្តាលឲ្យលងទឹកស្លាប់ កាលពី ថ្ងៃទី១៤.០៧.២០១៦ វេលាម៉ោង៦.០០នាទីព្រឹក នៅចំណុច ក្បែរមាត់ច្រាំង ទន្លេមេគង្គ ក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ។
ជនរងគ្រោះ ឈ្មោះ សើ ដែន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅ ភូមិតាហ៊ីង ឃុំព្រែកដាច់ស្រុកលើកដែកនោះ ត្រូវបានឃើញផុស អណ្តែតឡើង នៅថ្ងៃទី១៥.០៧.២០១៦ វេលាម៉ោង ១៨.៣០នាទី នៅខាងក្រោម នាទិសខាងត្បូង កន្លែងកើតហេតុ មានចម្ងាយ ប្រហែល៣០០ម៉ែត្រ ពីកន្លែងកើតហេតុ ហើយត្រូវបាន ក្រុមគ្រួសារ និងញាតិជិត ខាងជួយស្រង់ ឡើងគោក ។
ក្នុងពេលនោះ សមត្ថកិច្ចបានបង្កើតគណ:កម្មការចម្រុះមួយដើម្បីធ្វើការពិនិត្យ សាកសពឈ្មោះសើ ដែន ដូចខាងក្រោម៖អំពីភិនភាគ៖សាកសពអណ្តែតផ្កាប់មុខស្លៀកខោជើងវែង ពណ៌ខ្មៅ ពាក់អាវដៃវែង ពណ៌ក្រហមបង្កង់ទទឹងពណ៌សសក់ស្លូតខ្លីល្មម សម្បុរ ខ្មៅ កំពស់ ១,៦០ ម៉ែត្រ ។
ពិិនិត្យស្លាកស្នាម ពោះធំប៉ោងអណ្តាតលៀន មាត់មានជាប់ដី (ផុក) សាកសព មានសភាពហើមក្រៅពីស្លាកស្នាមខាងលើ ពុំឃើញមាន ស្លាកស្នាម អ្វីផ្សេងៗទៀតទេ ។
សមត្ថកិច្ចដាក់ការសន្និដ្ឋានថា សាកសពឈ្មោះសើ ដែន គឺពិតជាស្លាប់ ដោយលង់ទឹកពិតប្រាកដមែនពុំមានការពាក់ពន្ធ័ករណីអ្វីផ្សេងឡើយ ក្រោយពេលពិនិត្យចប់ សមត្ថកិច្ចបានប្រគល់សាក សព ឈ្មោះ សើ ដែន ជូនទៅក្រុមគ្រួសារ ដើម្បីរៀបចំទុកដាក់ធ្វើបុណ្យតាមប្រពៃណីយ៍ ៕